នេះហើយ កម្លាំងសាមគ្គីនៃសត្វក្របីព្រៃ ធ្វើឲ្យស្តេចតោ រត់ផាសក្រញាំ! ចុះបើប្រៀបធៀប មកមនុស្ស...

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី04 ខែមករា ឆ្នាំ2022 ម៉ោង 8:00 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

 ហេតុអ្វីបាន Admin លើកយកអត្ថបទនេះមកជូនជាទីអំណាន ពីព្រោះថា អ្វីក៏ដោយទោះជាស្តេចសត្វដ៏មានទ្ធិពលដូចជាសត្វតោមួយក្បាលនេះក៏ដោយ តែត្រូវចាញ់រត់ផាសក្រញ៉ាំ ក្រោមកម្លាំងសាមគ្គីរបស់ហ្វូងក្របីព្រៃ ធ្វើឲ្យវារត់គេចឡើងដើមឈើដោយព្រលឹងចុងសក់ ។

ដូចយើងធ្លាប់បានទស្សនាអំពីសួនសត្វអភិរក្សនៅលើលោក ស្តេចតោក៏ដោយ ខ្លាក៏ដោយដែលតាំងខ្លួនជាមេសត្វ ធ្លាប់គំរាមដេញប្រហាររាល់សត្វតូចៗ ស្លូតៗទាំងឡាយ ធ្វើជាចំណី តែលើកនេះត្រូវបរាជ័យយ៉ាងអាម៉ាស ។

ប្រៀបមកមនុស្សខ្មែរយើង អ្វីដែលសំខាន់ គឺជាតិរឹងមាំទៅបានមកពីកម្លាំងសាមគ្គីជាធ្លុងមួយក្រោមប្រមុខរាជរដ្ឋាភិបាលដ៏ពូកែកាច់ចង្កូតរបស់យើង មិនឲ្យប្រទេសធំណាមកគំរាមធ្វើជាចំណាប់ខ្មាំង ដើម្បីថ្ពក់ចិត្តឲ្យដើរតាមមនោគមន៍វិជ្ជារបស់គេ ហើយក៏ប្រៀបទៅនឹងបុគ្គលខ្លះដែលតែងតែមានចរិតអំណួតក្អេងក្អាង គំរាមកំហែងអ្នកទន់ខ្សោយ ក៏គង់ថ្ងៃណាចាញ់ច្រាបផងដែរ ។

ក្នុងរូបនេះ ជាង​ថត​រូបបាន​ថត​ពេល​សត្វ​តោ​ដ៏ធំមួយក្បាល ​ព្យាយាម​ហក់កន្ទ្រប់ចាប់ សត្វក្របីស៊ីជាអាហារ តែត្រូវហ្វូង​ក្របីប្រមាណ ៥០០ ក្បាលដេញគ្រវាត់ សត្វតោ ៤ ក្បាល រត់ផាសក្រញ៉ាំនៅសល់មួយក្បាល ក៏បោលឡើងដើមឈើរត់គេចជីវិត វាស្ថិតនៅតំបន់ព្រៃអភិរក្សនៃប្រទេស កេនយ៉ា អាហ្វ្រិក៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម