អគារសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ជាប់ពេទ្យលោកសង្ឃ) ហើយរៀបរយ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែមករា ឆ្នាំ2022 ម៉ោង 7:03 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ

ក្រុមហ៊ុនវិស្វករសំណង់នៃរដ្ឋាភិបាលចិន (China State Contruction Engineerin Corporation: CSCEC) បានថ្លែងថា អគារវេជ្ជសាស្ត្រថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ពេទ្យលោកសង្ឃ (Cambodia-China Friendship Preah Kossamak Hospital) ដែលជាជំនួយរបស់មិត្តចិន បានឆ្លងកាត់ការត្រួតពិនិត្យរៀបរយអស់ហើយ ក្រោយពីចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ ២០១៨ ។

អគារវេជ្ជសាស្ត្រនេះមាន ១១ ជាន់ និង ៤០០ គ្រែ បំពាក់ឧបករណ៍ផ្នែកវេជ្ជសាស្ត្រតាមបច្ចេកវិទ្យាខ្ពស់ ដោយបែងចែកជាផ្នែកផ្សេងៗ រួមទាំងការវះកាត់ សេវាអ្នកជំងឺខាងក្រៅ គ្រាអាសន្នបន្ទាន់ សេវាព្យាបាលក្នុងមន្ទីរពេទ្យនិងដឹកជញ្ជូន។

លោក ស៊ី សាវគ័ង (Shi Xiaoguang) ប្រធាន​ក្រុម​បច្ចេកទេស​នៃ​គម្រោង​សាងសង់​បាន​ឲ្យដឹង​ថា ​អគារ​ពេទ្យ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​ចិន ដែលមានគោលបំណងដើម្បីជួយកែលម្អបន្ថែមផ្នែកសេវាសុខភាពនៅកម្ពុជា ហើយនឹងក្លាយទៅជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានគំនិតវេជ្ជសាស្រ្តទំនើប ការសន្សំថាមពល (ការប្រើប្រាស់ថាមពលទាប) មានគុណភាពខ្ពស់ ហើយនឹងក្លាយជាមន្ទីរពេទ្យរបស់រដ្ឋដែលមានបច្ចេកវិជ្ជាវេជ្ជសាស្ត្រកម្រិតខ្ពស់បំផុតដល់ប្រជាជនកម្ពុជា ។

ប្រធានក្រុមរូបនេះនៅ​បាន​បញ្ជាក់ទៀត​ថា​ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នឹងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative)។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា​ បានមានប្រសាសន៍នៅពេលអញ្ជើញទៅពិនិត្យមើលកាលពីខែមិថុនា ឆ្នាំ ២០២១ ថា «គម្រោងការសាងសង់អគារមន្ទីរពេទ្យនេះបានសម្រេចដោយជោគជ័យ ក្នុងផ្នែកសុខាភិបាលរបស់កម្ពុជា សុំអរគុណចិនសម្រាប់មូលធនគាំទ្រនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម