អ្នកជំនាញ WHO បញ្ជាក់ថា វ៉ាក់សាំង Sinovac & Sinofram របស់ចិន ការពារការឈឺធ្ងន់ពីមេរោគអូមីក្រុង

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី08 ខែមករា ឆ្នាំ2022 ម៉ោង 12:22 នាទី ល្ងាច

 

ប្រភព The China Morning & The Nation

ដោយ សូរ្យសែង៖

លោកវេជ្ជបណ្ឌិត អាប់ឌី ម៉ាហាម៉ាដ (Mahamud ) អ្នកជំនាញខាងមេរោគបំប្លែងថ្មីរបស់អង្គការសុខភាពពិភពលោក​(WHO)  មានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ របស់ Sinofarm និង Sinovac អាចការពារការឈឺធ្ងន់ ពីការចូលមន្ទីរពេទ្យ និងការស្លាប់ពីការឆ្លងមេរោគបំប្លែងថ្មីអូមីក្រុងបាន ។

លោក ម៉ាហាម៉ាដ បញ្ជាក់ទៀតថា ទោះបីជា អូមីក្រុង អាចគេចផុតពីអង្គបដិបក្ខប្រាណក៏ដោយ វាបានធ្វើឱ្យមនុស្សដែលចាក់វ៉ាក់សាំងបង្ការទំនងនៅតែឆ្លងបាន ប៉ុន្តែមានភស្តុតាងដែលថាវ៉ាក់សាំងនៅតែការពារជំងឺធ្ងន់ធ្ងរបាន ការចូលព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ពីការទទួលវ៉ាក់សាំង Sinopharm និង Sinovac ។

លោក ម៉ាហាម៉ាដ ធ្លាប់បាននិយាយថា មានភស្តុតាងបន្ថែមទៀតដែលបង្ហាញថា អូមីក្រុង ប៉ះពាល់ដល់ផ្លូវដង្ហើមផ្នែកខាងលើនៃអ្នកឆ្លង ជាជាងចូលទៅក្នុងសួត ទើបវាមានសភាពឈឺធ្ងន់តិចជាងប្រភេទមេរោគដែលតា (Delta) ។

ទោះជាយ៉ាងណាក៏ដោយ សក្តានុពលនៃការឆ្លងរបស់ អូមីក្រុង វារីករាលដាលលឿនជាងប្រភេទមុនៗ ជាលទ្ធផល វាបានក្លាយជាប្រភេទមេរោគលេចធ្លោនៅក្នុងតំបន់ជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ និងបង្កគ្រោះថ្នាក់ដល់ប្រទេសដែលមានអត្រាទទួលថ្នាំបង្ការទាប ។

នៅពេលសួរថាតើចាំបាច់ត្រូវមានវ៉ាក់សាំងពិសេសសម្រាប់អូមីក្រុងដែរឬទេ? លោក ម៉ាហាម៉ាដ បាននិយាយថាវាលឿនពេកក្នុងការប្រាប់ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តចាំបាច់ត្រូវសម្របសម្រួលជាសកល មិនគួរព្រលែងអោយអ្នកផកលិតវ៉ាក់សាំងទុកអោយសម្រេចចិត្តតែម្នាក់ឯងនោះទេ ។

សេចក្តីថ្លែងការណ៍ចុងក្រោយនេះកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីការសិក្សារបស់អ្នកស្រាវជ្រាវសកលវិទ្យាល័យ Yale រួមគ្នាជាមួយក្រសួងសុខាភិបាលនៃសាធារណរដ្ឋដូមីនីហ្គេន និងស្ថាប័នផ្សេងទៀត គេ​បាន​រក​ឃើញ​ថា វ៉ាក់សាំង​ Sinovac ចំនួន ២ ដូស និងដូស​ជំរុញ​ Pfizer-BioNTech បង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទាបចំពោះ អូមីក្រុង បើប្រៀបធៀបទៅនឹងប្រភេទមេរោគផ្សេងៗទៀត ។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា វ៉ាក់សាំង Sinovac បីដូសមិនអាចផលិតអង្គបដិប្រាណ (អង់ទីគ័រ) គ្រប់គ្រាន់ដើម្បីការពារប្រឆាំងនឹងការឆ្លងមេរោគអូមីក្រុងនោះទេ ៕

Photo by Rami al SAYED / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម