ស្តែងណាស់ ផ្ទាំងថ្មយក្សបាក់រលំលើទូកកម្សាន្តតំបន់សមុទ្រ

ទេសចរណ៍ថ្ងៃអាទិត្យ ទី09 ខែមករា ឆ្នាំ2022 ម៉ោង 5:21 នាទី ល្ងាច

ថ្ងៃនេះ (៩ មករា) បណ្តាញសង្គម Tik Tok បានបង្ហាញឃ្លីបវីដេអូមួយគ្មាននរណានឹកស្មានដល់ ស្តីពីតំបន់ទេសចរណ៍សមុទ្រមួយកន្លែងនៅប្រទេសប្រេស៊ីល ដែលភ្ញៀវទេសចរណ៍កំពុងនាំគ្នាជិះទូកយ៉ាងសប្បាយ ស្រាប់តែផ្ទាំងថ្មយ៉ាងធំបាក់រលំលើ បណ្តាលឲ្យមនុស្ស ៥ នាក់បាត់បង់ជីវិត ឃ្លីបនេះកំពុងធ្វើឲ្យបណ្តាញសង្គមកក្រើក និងអាណិតអាសូរ ជនរងគ្រោះ ។

ហេតុការណ៍នេះកើតឡើងនៅសមុទ្រហ្វើរណាស តំបន់ទេសចរណ៍ខាពិតូលិញ៉ូ រដ្ឋមីណាសេ ប្រទេសប្រេស៊ីល នាថ្ងៃទី ៨ ខែមករា ដែលក្រុមទេសចរជិះទូកលេងតាមកន្លែងទឹកធ្លាក់ ហើយក៏ត្រូវផ្ទាំងថ្មយក្សបាក់ទាំងផ្ទាំងសង្កត់មកលើទូក ។ អាជ្ញាធរបានចុះរកមនុស្សដែលបាត់ខ្លួនប្រមាណ ២០ នាក់ និងស្លាប់ ៥ នាក់ និងមនុស្ស ២៣ នាក់ផ្សេងទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម