ហ៊ុន ម៉ាណែត ៖ ប្រជាជនភូមា គួរអរគុណសម្តេចតេជោ ! កាលប្រជាជនខ្មែររងទុក្ខជំនាន់ ប៉ុល ពត តើមានអ្នកណាចេញមុខមកជួយ?!?

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែមករា ឆ្នាំ2022 ម៉ោង 5:52 នាទី ល្ងាច

ប្រជាជនមីយ៉ាន់ម៉ា គួរតែអរគុណសម្ដេចតេជោ ព្រោះស្ថានភាពប្រជាជនមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនិងប្រជាជនកម្ពុជាក្នុងអំឡុងទសវត្សរ៍១៩៧៥-១៩៧៩ គឺខុសគ្នាស្រឡះ។

កាលពីទសវត្សរ៍១៩៧៥-១៩៧៩ ប្រជាជនកម្ពុជាបានទទួលរងទុក្ខសោកនាដកម្មយ៉ាងព្រៃផ្សៃពីការសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ហើយពេលនោះគ្មានប្រទេសណាមួយហ៊ានចេញមុខមកដោះស្រាយជូនប្រជាជាតិកម្ពុជាឡើយ សូម្បីតែអង្គការសហប្រជាជាតិ(UN) ដូចអ្វីដែលប្រជាជនមីយ៉ាន់ម៉ាកំពុងតែទន្ទឹងរង់ចាំដូចពេលនេះ ។

ប៉ុន្តែស្ថានភាពប្រទេសមីយ៉ាន់ម៉ានៅពេលបច្ចុប្បន្ននេះ គឺមានការយកចិត្តទុក្ខដាក់ពី សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំ២០២២ នេះ។

ហើយក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលនេះ គឺជាការចេញមុខទៅដោះស្រាយទំនាស់ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាជនអាស៊ីអាគ្នេយ៍នៅក្នុងតំបន់មួយនេះ។

ចំពោះអ្នកដែលបានរិះនិងប្រឆាំងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅពេលនេះគឺមានតែអ្នកដែលចង់បំបែកបំបាក់អាស៊ានតែប៉ុណ្ណេះ ព្រោះអាស៊ានប្រៀបបាននិងផ្ទះជើង១០ ប្រសិនបើផ្ទះរបស់យើងបានបាត់ជើងមួយណានោះ នោះយើងទាំងអស់គ្នាប្រាកដណាស់ក៏ពិបាកនឹងរស់នៅក្នុងផ្ទះនេះដែរ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម