បុរសមាត់ដាច ចិត្តឆៅ ឌូតឺរតេ លេងធម៌ក្តៅ ! អ្នកណាមិនចាក់វ៉ាក់សាំង នឹងចាប់ពេលចេញពីផ្ទះ!

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី10 ខែមករា ឆ្នាំ2022 ម៉ោង 3:21 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូដរីហ្គោ ឌូតេរតេ (Rodrigo Duterte) បានព្រមានដល់ប្រជាជនណាដែលមិនបានទទួលការវ៉ាក់សាំងការពារកូវីដ១៩ ថា ​គាត់​នឹង​ត្រូវ​ចាប់​ខ្លួន​ប្រសិន​បើមិន​ចេញ​ពី​ផ្ទះ​ដោយ​ចចេស បន្ទាប់ពីមានអ្នកឆ្លងមេរោគអូកីក្រុងខ្ពស់ឡើង ត្រឹមរយៈពេល ៣ ខែសម្រាប់ការឆ្លងថ្មីប្រចាំថ្ងៃដែលមានច្រើនជាង ១៧.០០០ នាក់ ។

របាយការណ៍ពី Reuters និង AFP បាននិយាយថា ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ប្រធានា​ធិបតីហ្វីលីពីនបាននិយាយថា លោក​បាន​ជំរុញ​មេ​ភូមិ និង​មេ​សហគមន៍ តាមដាន​សមាជិក​សហគមន៍​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយត្រូវប្រាកដថាមនុស្សទាំងនេះត្រូវបានបង្ខាំងនៅក្នុងផ្ទះរបស់ពួកគេ ព្រោះនេះជាគ្រោះអាសន្នជាតិ ប្រសិនបើបុគ្គលនោះបដិសេធ ហើយនៅតែចេញពីផ្ទះ ដើរលេងក្នុងសហគមន៍ ឬទៅកន្លែងផ្សេងៗ នឹងត្រូវ​ចាប់​ បើ​គាត់​មិន​ព្រម អាជ្ញាធរ​អាចលេងធម៌ក្តៅ ។

នៅ​ថ្ងៃព្រហស្បតិ៍ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​ហ្វីលីពីន ករណីថ្មីចំនួន ១៧.២២០ នៃមេរោគឆ្លងត្រូវបានរកឃើញ រួមទាំងឆ្លងមេរោគអូមីក្រុងផងដែរ សរុបទៅអ្នកឆ្លងក្នុងហ្វីលីពីនទាំងអស់មានចំនួន ២,៨៨ លាននាក់ ។

លោក ឌូតឺរតេ បាននិយាយថា «គាត់ទទួលខុសត្រូវចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនហ្វីលីពីនទាំងអស់ ហើយអ្នកណាដែលមិនយល់ស្របនឹងបញ្ជារបស់គាត់អាចប្តឹងទៅតុលាការ» ។

ព័ត៌មាននៅចុងឆ្នាំកន្លង ប្រជាជនហ្វីលីពីនចំនួន ៤៩,៨ លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ឬ ៤៥% ក្នុងចំនួនប្រជាជន ១១០ លាននាក់ អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​តែ​ក្នុង​ការ​ធ្វើ​ដំណើរ​ចាំបាច់ ។

លោក ឌូតឺរតេ មាន​កេរ្តិ៍ឈ្មោះ​ជា​មេដឹកនាំ​មាត់ដាច កាល​ពី​ឆ្នាំ​មុនគាត់​បាន​គំរាម​អ៊ីចឹង អ្នកដែលបដិសេធការចាក់វ៉ាក់សាំងនឹងត្រូវជាប់គុក ឬចាក់ថ្នាំប៉ារ៉ាស៊ីត ថ្នាំ Ivermectin ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម