សហរដ្ឋអាមេរិកបិទសាលារៀនជាង ៣.០០០ កន្លែង ក្រោយឆ្លងរាលដាលមេរោគកូវីដ១៩

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី11 ខែមករា ឆ្នាំ2022 ម៉ោង 7:45 នាទី ល្ងាច

នៅក្នុងសប្តាហ៍កន្លងទៅ នៅសហរដ្ឋអាមេរិកបានបិទសាលារៀនយ៉ាងតិច ៣.២២៩ សាលា ដោយសារមេរោគបំប្លែងថ្មីអូមីក្រុងរាលដាលកាន់តែខ្លាំង នេះបើតាមវេបសាយ Bloomberg រាយការណ៍ ។

ការបិទសាលារៀននេះបានកើនឡើង ៣ ដងចាប់តាំងពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ មានជាអាទិ៍ អាត្លង់តា ឌីថ្រយ រហូតដល់តំបន់ព្រីនចចក្នុងរដ្ឋមែរីលេន ហើយផ្លាស់ទៅរៀនតាមអនឡាញវិញ ។

អ្នកនាំពាក្យខាងសិក្សាធិការរដ្ឋញូវជើស៊ីឲ្យដឹងថា ៣២% នៃសាលារៀនក្នុងរដ្ឋ បានរៀបចំទៅរៀននៅឆ្ងាយកាលពីដើមខែមករា ឆ្នាំ ២០២២ ដោយសារការឆ្លងក្នុងចំណោមសិស្សានុសិស្សកើនឡើងត្រឹម ៣ សប្តាហ៍ ក្នុងចំនួនសិស្ស ១០០០ នាក់មានអ្នកឆ្លង ១១ នាក់ ចំណែកបុគ្គលិករាជការធ្វើតេស្តរកឃើញវិជ្ជមានកើន ៤ ដង ។

សហរដ្ឋអាមេរិកមានអត្រាឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មីខ្ពស់រហូតដល់ ១ លាននាក់ នៅតែមានស្ថិតិខ្ពស់ជាងគេនៅលើពិភពលោកគាលពីថ្ងៃទី ៣ ខេមករា ឆ្នាំ ២០២២ ៕

ប្រភពពី bangkok-today

By Savuth Om


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម