WHO ព្យាករណ៍ថា តំបន់អឺរ៉ុបនឹងឆ្លងអូមីក្រុង ៥០% ក្នុង ២ ខែខាងមុខ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី13 ខែមករា ឆ្នាំ2022 ម៉ោង 9:01 នាទី ល្ងាច

 

ប្រភព thaipost 

ដោយ ជឿនថាន់ ៖

របាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ បាននិយាយថា ការព្រមានពីអង្គការសុខភាពពិភពលោក ឬ WHO និងធនាគារពិភពលោក (World Bank) បានចេញទិន្នន័យ ស្រប​នឹង​ខួប​ពីរ​ឆ្នាំនៃការឆ្លងមេរោគកូរ៉ូណាពីអ្នកជំងឺបុរសម្នាក់អាយុ ៦១ ឆ្នាំលើកដំបូងនៅទីក្រុង វូហាន (Wuhan) ប្រទេសចិន ហើយមកដល់ពេលនេះ មេរោគបានសម្លាប់មនុស្សជាង ៥,៥ លាននាក់នៅទូទាំងពិភពលោក ក្នុងចំណោមអ្នកឆ្លងជាង ៣១៣ លាននាក់ ។

តំបន់អឺរ៉ុបគឺជាចំណុចកណ្តាលនៃការរីករាលដាលថ្មី និងគួរឱ្យព្រួយបារម្ភ ជាមួយនឹងចំនួនអ្នកឆ្លង និងការស្លាប់ខ្ពស់បំផុតក្នុងពិភពលោកនាពេលនេះ។ ទិន្នន័យដែលចងក្រងដោយ AFP បានបង្ហាញថា អឺរ៉ុបមានករណីថ្មីជិត 8 លាននាក់ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ ហើយកាលពីថ្ងៃទី ១១ មករា លោក ហាន គ្លុយកេ (Hans Kluke) នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប បាននិយាយថា រលកពីខាងលិចឆ្ពោះទៅខាងកើត កំពុង តែរីករាលដាលពាសពេញតំបន់ ។

«វិទ្យាស្ថានសូចនាករសុខភាព និងការវាយតម្លៃ (IHME) ព្យាករណ៍ថា ជាង ៥០%នៃចំនួនប្រជាជនក្នុងតំបន់អឺរ៉ុបនឹងឆ្លងមេរោគអូមីក្រុង ក្នុងរយៈពេលពី 6 ទៅ 8 សប្តាហ៍ខាងមុខ ។

តំបន់អ៊រ៉ុបរបស់អង្គការ WHO គ្របដណ្តប់ ៥៣ ប្រទេស និងដែនដី នេះរួមបញ្ចូលទាំងប្រទេសអាស៊ីកណ្តាលជាច្រើន ដែលលោក គ្លូកកេ បាននិយាយថា មាន ៥០ ប្រទេសបានរកឃើញអូមីក្រុង យ៉ាង​ណា​ក៏​ដោយ លោក​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀតថា ត្រូវចាក់វ៉ាក់សាំងដែលត្រូវបានការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់បានផងដែរ ។

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយថា ការរីករាលដាលនៃអូមីក្រុង កំពុងជំរុញឱ្យវីរុសនេះក្លាយជាជំងឺឆ្លងដែលមនុស្សជាតិអាចរស់នៅជាមួយគ្នាបាន ទោះបីពេលនេះ កូវីដ នៅតែរីករាលដាលក៏ដោយ ។

នៅថ្ងៃដដែល ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះនៅឆ្នាំ ២០២២ ដោយសារមានហានិភ័យពីអូមីក្រុង ធ្វើឲ្យកង្វះកម្លាំងពលកម្ម និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរ ហើយត្រូវបានគេរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៤,១% នៅឆ្នាំនេះ បន្ទាប់ពីការងើបឡើងវិញកាលពីឆ្នាំកន្កង ៥,៥% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម