សម្តេចតេជោនឹងមានរង្វាន់លើកទឹកចិត្តចំពោះជួបចៅៗជាប់និទ្ទេស A

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី15 ខែមករា ឆ្នាំ2022 ម៉ោង 7:19 នាទី ល្ងាច
 
អត្ថបទ សូរ្យរិទ្ធ ៖
 
ក្រោយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប បានលទ្ធផលល្អគួរជាទីរីករាយ ទាំងនិទ្ទេស A ដល់ E នៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរចៅៗដែលប្រឡងជាប់និទ្ទេស A ចំនួន ១៧៥៣នាក់ ហើយសម្តេចនឹងមានរង្វាន់លើកទឹកចិត្តចំពោះចៅៗដែល បាននីតញតេស A ដូចកាលពីឆ្នាំមុនៗ ។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម ៖
 
សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់ ដូចឆ្នាំមុនៗដែរលើកលែង តែឆ្នាំ២០២០ ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។
 
ឆ្នាំនេះខ្ញុំនិងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាមក្រោយតាមរយះរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន៕

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម