សម្តេចព្រះមហាក្សត្រី វររាជមាតា នរោត្តម មុនីនាថ សីហនុ ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកជំទាវ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡុង វិសាខា យ៉ិនទៀង ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី18 ខែមករា ឆ្នាំ2022 ម៉ោង 9:00 នាទី ល្ងាច

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ សម្តេចព្រះមហាក្សត្រី វររាជមាតា នរោត្តម មុនីនាថ សីហនុ បានផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡុង វិសាខា យ៉ិនទៀង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព របស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ។

«ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសូមសម្តែងនូវការសោកស្តាយ ជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងលោកជំទាវ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ។ មរណភាពនៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃមួយរូប ចំពោះកូនចៅជាទីស្រឡាញ់ និងជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួន ជាទីគោរពស្រឡាញ់នៃមហាជន ។

សូមវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដាអញ្ជើញទៅកាន់ សុគតិភពកុំបីខាន ។

ព្រះរាជសារលិខិត មានទាំងស្រុងដូចខាងក្រោម ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម