តួលេខគួរឲ្យភ្ញាក់ផ្អើល ពលរដ្ឋអាមេរិកក្នុង ៥ នាក់ មានម្នាក់ឆ្លងកូវីដ១៩

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី19 ខែមករា ឆ្នាំ2022 ម៉ោង 7:35 នាទី ល្ងាច

ថ្ងៃទី ១៩ មករា កាសែតស៊ីនហួរាយការណ៍ថា នៅមហាវិទ្យាល័យចនហប់គិន ផ្សព្វផ្សាយថា ប្រជាជនអាមេរិកក្នុង ៥ នាក់ មានអ្នកឆ្លងមេរោគបំប្លែងថ្មី ១ នាក់ ចាប់តាំងពីការរាតត្បាតធំនៅក្នុងប្រទេស ។

រាប់ត្រឹមថ្ងៃទី ១៨ មករា បានរកឃើញអ្នកឆ្លងកូវីដ១៩ ជាង ៦៦ លាននាក់ បើគិតក្នុងចំនួន ៥ នាក់ មានម្នាក់ឆ្លង ហើយបាត់បង់ជីវិត ៨៥១.០០០ នាក់ ។ សហរដ្ឋអាមេរិកចាប់ផ្តើមរាតត្បាតតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ នៃមេរោគអូមីក្រុង ។

ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិកឲ្យដឹងថា បានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីជាមធ្យម ៨ សែននាក់ក្នុងមួយថ្ងៃ និងបាត់បង់ជីវិត ១.៨០០ នាក់ក្នុងមួយថ្ងៃ ហើយកើនឡើងក្នុងមួយសប្តាហ៍ទៅមួយសប្តាហ៍ ៕

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម