អាជ្ញាធរជាតិអប្សរារៀបចំផ្លូវថ្មី ៣ សម្រាប់ភ្ញៀវដើរទស្សនានៅប្រាសាទបាយ័ន

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី20 ខែមករា ឆ្នាំ2022 ម៉ោង 8:14 នាទី ល្ងាច

អត្ថបទ ម៉ារ៉ា

អាជ្ញាធរជាតិអប្សរានៃកម្ពុជា ((APSARA National Authority)) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១៨ មករាថា អាជ្ញាធរបានបើកផ្លូវថ្មីដើម្បីឲ្យភ្ញៀវចូលទស្សនាប្រាសាទបាយ័ន ឬ ប្រាសាទអង្គរធំ ដែលមានទីតាំងនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ ក្នុងខេត្តសៀមរាប ។

ការបើកផ្លូវថ្មីនេះក្នុងគោលបំណង ដើម្បីផ្តល់នូវភាពងារស្រួលរបស់អ្នកទេសចរនៅខាងក្នុងប្រាសាទ និងជៀសវាងភាពរហន់នៃម៉ោងប្រញាប់ និងបង្កឲ្យភ្ញៀវដើរទស្សនាបានច្រើនកន្លែង ការពារការប្រជ្រៀតគ្នាដើម្បីរក្សាគម្លាតមិនឲ្យឆ្លងកូវីដ១៩  ។

ផ្លូវថ្មីមាន ៣ ខ្សែ ដោយមួយខ្សែដំបូងទស្សនា ១ម៉ោង៤៥នាទី, ខ្សែទី ២ ប្រើពេល ៥៥ នាទី និងខ្សែទី ៣​ប្រើពេល ៤៥ នាទី ស្របនឹងមានស្លាកជូនដំណឹង ៣ ភាសា មានភាសាខ្មែរ អង់គ្លេស និង ភាសាចិន ។

កន្លងមកអាជ្ញាធរបានរៀបចំផ្លូវទស្សនានៅប្រាសាទអង្គរ ប្រាសាទតាព្រហ្ម និង ប្រាសាទបន្ទាយស្រី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម