អាត់ ៣ អ៊ីរ៉ង់-រុស្ស៊ី-ចិន ធ្វើសមយុទ្ធនៅមហាសមុទ្រណ្ឌា

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី21 ខែមករា ឆ្នាំ2022 ម៉ោង 7:39 នាទី ល្ងាច

អាត់ ៣ អ៊ីរ៉ង់-រុស្ស៊ី-ចិន ធ្វើសមយុទ្ធនៅមហាសមុទ្រណ្ឌា

ប្រទេសអ៊ីរ៉ង់​បាន​ប្រកាស​ថា កងទ័ពជើងទឹកអ៊ីរ៉ង់ រុស្ស៊ី និងចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នារយៈពេលបីថ្ងៃនៅមហាសមុទ្រឥណ្ឌាចាប់ពីថ្ងៃសុក្រ ទី ២១ ខែមករា ឆ្នាំ ២០២២ នេះទៅ ដើម្បី​ដែលថាពង្រឹង «សន្តិសុខរួមគ្នា» ។

តាមរយៈស្ថានីយទូរទស្សន៍របស់អ៊ីរ៉ង កាលពីថ្ងៃទី ២០ មករាថា ការហ្វឹកសមយុទ្ធនៅសមុទ្រលើកនេះ មាន ១១ កងពីកងទ័ពជើងទឹកអ៊ីរ៉ង់, ៣ អង្គភាពពីកងទ័ពជើងទឹកមកពីកងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់, ៣ កងពីរុស្ស៊ី និង ២ កងពីប្រទេសចិនចូលរួម ។

សមយុទ្ធ​នឹង​ធ្វើ​ឡើង​លើ​ផ្ទៃទឹក ១៧.០០០ គីឡូម៉ែត្រ​ក្រឡា នៅមហាសមុទ្រណ្ឌាខាងជើង ។ លោក តាចេតឌីនី(Tajeddini) របស់អ៊ីរ៉ង់បាននិយាយថា គោលដៅនៃការសមយុទ្ធនេះ​ គឺដើម្បីបង្កើនសមត្ថភាព និងការត្រៀមខ្លួនប្រយុទ្ធ ធានាសន្តិសុខរួមនៃការពង្រឹងទំនាក់ទំនងយោធារវាងកងទ័ពជើងទឹកអ៊ីរ៉ង់ រុស្ស៊ី និងចិន រួមទាំងប្រឆាំងភេរវកម្មតាមសមុទ្រ ។

កន្លងមក ៣ ប្រទេសនេះធ្លាប់ហ្វឹកសមនៅឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រណ្ឌាកាលពីឆ្នាំ ២០១៩ ក្នុងពេលដែលមានស្ថានកាណ៍តានតឹងជាមួយក្រុមប្រទេសអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ។

សេចក្តីប្រកាសធ្វើសមយុទ្ធលើកនេះ កើតឡើងក្នុងពេលប្រធានាធិបតី អាប្រាហ៊ីម រ៉ៃស៊ី ទៅទស្សនកិច្ចនៅទីក្រុងម៉ូស្គូរបស់រុស្ស៊ី ដោយមេដឹកនាំអ៊ីរ៉ង់និយាយថា អ៊ីរ៉ង់គ្មានការកំណត់សម្រាប់ចងសម្ព័ន្ធមិត្តជាមួយរុស្ស៊ី ។

សមយុទ្ធ​ក៏​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ចរចា​នៅ​ក្រុង​វីយែន ជាមួយនឹងគោលដៅសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលអ៊ីរ៉ង់មានជាមួយមហាអំណាច រួមទាំងរុស្ស៊ី និងចិន ដែលកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានដឹកនាំសហរដ្ឋអាមេរិកឱ្យដកខ្លួនចេញនៅឆ្នាំ ២០១៨ និងស្ដារឡើងវិញនូវទណ្ឌកម្មឯកតោភាគីលើប្រទេសអ៊ីរ៉ង់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម