អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅបុគ្គលគេចវេស ១១ រូបចូលបំភ្លឹជាលើកទី ២ ជាកំហិត

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី24 ខែមករា ឆ្នាំ2022 ម៉ោង 8:40 នាទី ល្ងាច

ប្រភពពីផេក និងគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ បានផ្សព្វផ្សាយនៅថ្ងៃទី ២១ ខែមករា អំពីការកោះ​ហៅបុគ្គល ១១ រូបមកមកឆ្លើយបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ពីដំណើររឿងក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តចាប់ពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្ន នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ធ្វើឡើងតាំងពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ មកម៉្លេះ ប៉ុន្តែរហូតមកទល់នឹងពេលនេះ មានរយៈពេលជាងមួយខែទៅហើយ នៅតែព្យាយាមគេចវេសមិនចូលមកបំភ្លឺ ។

ហេតុដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើលិខិតកោះហៅជាលើកទីពីរនៅថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ ២០២២ ឲ្យចូលមកជាកំហិត ក្នុងករណីរឹងរូសមិនចូលមកបំភ្លឺតាមកាលបរិច្ឆេទ អង្គភាពនឹងប្រើវិធានការកម្លាំងនគរបាលយុត្តិធម៌សាធា​រណៈ ដើម្បីបង្ខំឲ្យចូលបង្ហាញខ្លួន ។

បុគ្គលទាំង ១១រូបនោះមានអាសយដ្ឋាននៅភូមិសុខសាន្ត ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះ ម៉ែន សោភ័ណ ភេទស្រី

២. ឈ្មោះ ម៉ែន សូលីណា ភេទស្រី

៣. ឈ្មោះ សុខ មលិកា ភេទស្រី

៤. ឈ្មោះ ជា សានីន ភេទប្រុស

៥. ឈ្មោះ ឡេង ដោក ភេទប្រុស

៦. ឈ្មោះ ទន់ វិទ្យាម៉ូលីន ភេទស្រី

៧. ឈ្មោះ ព្រំ សេង ភេទប្រុស

៨. ឈ្មោះ សុខ ចិន្ដា ភេទប្រុស

៩. ឈ្មោះ មាស ពិសី ភេទស្រី

១០. ឈ្មោះ អ៊ូ មករា ភេទស្រី

១១. ឈ្មោះ អ៊ិន និមល់ ភេទប្រុស

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម