សាលាក្រុងភ្នំពេញ ហាមអ្វីខ្លះនៅក្នុងពិធីបុណ្យចូលឆ្នាំចិន?

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែមករា ឆ្នាំ2022 ម៉ោង 7:23 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

នៅថ្ងៃនេះ (២៥ មករា) សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់បុណ្យចូលឆ្នាំចិន និងហាមប្រព្រឹត្តដូចខាងក្រោម ៖

  • មិនឲ្យមានដុតផាវ កាំជ្រួច ឬបង្កសំលេងផ្ទុះគ្រប់ប្រភេទ
  • មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ
  • ការហែរក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី​ដេលគ្មានការអនុញ្ញាត
  • រក្សាវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារមេរោគកូវីដ១ ក៏ដូចមេរោគបំប្លែងថ្មីអូមីក្រុង
  • ប្រុងប្រយ័ត្នការអុជទៀន ធូប ដុតក្រដាសសែន ភ្លើងចង្គ្រាន ចរន្តអគ្គិសនី ដើម្បីបង្ការអគ្គីភ័យ និងហាមដាច់ខាតមិនឲ្យដុតលើទ្រូងផ្លូវ ឬ ចិញ្ចើមផ្លូវសាធារណៈ ។
  • មិនឲ្យនាំចូលផាវ កាំជ្រួច ជាតិផ្ទុះ សមត្ថកិច្ចត្រូវរឹបអូស
  • ឲ្យមន្ទីរធម្មការ និងសាសនា អញ្ជើញសមាគមចិន និងវៀតណាម មកណែនាំផ្សព្វផ្សាយ

ជនណាបំពាន ល្មើសបទបញ្ជា ត្រូវទទួលទោសតាមច្បាប់ ។

សូមអានទាំងស្រុងនូវសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម