នាយកអង្គារសុខភាព ប្រចាំអឺរ៉ុបថា ការរាតត្បាតកូវីដអូមីក្រុង ជិត«បញ្ចប់» ហើយ !

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី25 ខែមករា ឆ្នាំ2022 ម៉ោង 8:24 នាទី ល្ងាច

ប្រែសម្រួលពី Posttoday

ដោយ សូរ្យសែង៖

លោក ហាន់ គ្លូច (Hans Cluj) នាយកអង្គការសុខភាពប្រចាំអឺរ៉ុបមានប្រសាសន៍ថា ការរាតត្បាតនៃមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនៅក្នុងតំបន់អឺរ៉ុបកំពុងឈានចូលដំណាក់កាលថ្មី ដែលអាចជាចំណុចបញ្ចប់នៃការរាលដាលនៅតំបន់អឺរ៉ុប ។

នៅពេលដែលអឺរ៉ុបបានឆ្លងផុតការរីករាលដាលនៃរលក អូមីក្រុងដ៏ធ្ងន់ធ្ងរនេះបាន «វាអាចទៅរួចដែលថាពិភពលោកនឹងមានភាពស៊ាំជាក្រុមជាច្រើនសប្តាហ៍ ឬច្រើនខែ ទាំងដោយការចាក់វ៉ាក់សាំង ឬដោយការ​រាតត្បាត​នឹង​ថយ​ចុះ​តាម​រដូវ»។

«យើង​រំពឹង​ថា​នឹង​មាន​រយៈពេល​ស្ងប់ស្ងាត់​មួយ មុនកូវីដ១៩ នឹងត្រឡប់មករីករាលដាលម្តងទៀតនៅចុងឆ្នាំនេះ ប៉ុន្តែវាប្រហែលជាមិនត្រឡប់មកវិញក្នុងទម្រង់នៃជំងឺរាតត្បាតធំទេ(pandemic)» លោក គ្លូច និយាយ។

ស្របពេលដែលអង្គការសុខភាព ប្រចាំទ្វីបអាហ្រ្វិកបាននិយាយកាលពីសប្តាហ៍មុនថា អ្នកឆ្លង និងអ្នកបាត់បង់ជីវិតនៅក្នុងតំបន់បានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីការប្រឈមមុខនឹងរលកទីបួន ក្នុងនោះ អូមីក្រុង បានធ្វើឱ្យការរីករាលដាលដល់កំពូល។

ប្រភេទមេរោគអូមីក្រុង ត្រូវបានរកឃើញថាឆ្លងច្រើនជាងមេរោគ«ដែលតា» ប៉ុន្តែជាទូទៅវានាំទៅរកការឆ្លងមិនសូវធ្ងន់ធ្ងរ ។ សង្ឃឹម​ថា កូវីដ-១៩ វាចាប់ផ្តើមផ្លាស់ប្តូរពីជំងឺរាតត្បាតធំ (pandemic) ទៅជាជំងឺរាតត្បាត គ្រុនផ្តាសាយតាមរដូវ (endemic) វិញ ។

ទោះជាយ៉ាងណាក៏ដោយ លោក គ្លូច បាននិយាយថា វាលឿនពេកក្នុងការពិចារណាអំពីកូវីដ១៩ ឆ្លងដោយសារតែមេរោគនេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាច្រើនដង ដូច្នេះ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ លើសពីនេះទៀត អូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័សអាចនាំឱ្យមានការលេចឡើងនូវប្រភេទថ្មីនៃមេរោគ។

លោកវេជ្ជបណ្ឌិត អេនតូនី ហ្វូស៊ី(Anthony Fauci) ដែលជាប្រធានគ្រូពេទ្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ទូរទស្សន៍ ABC ថា នៅពេលវាយតម្លៃស្ថានភាពជំងឺរាតត្បាតនៅសហរដ្ឋអាមេរិក ឥឡូវនេះវាស្ថិតនៅលើផ្លូវត្រឹមត្រូវហើយ ទោះជាមិនគួរជឿជាក់ខ្លាំងពេកអំពីការរីករាលដាលនៃមេរោគនេះក៏ដោយ ។

ហ្វូស៊ី ក៏ជឿថា ករណីនៃមេរោគអូមីក្រុងនៅក្នុងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក នឹងឈានដល់កម្រិតកំពូលនៅពាក់កណ្តាលខែកុម្ភៈ ។

លោកបានបន្ថែមថា ចំនួនករណីនៅក្នុងរដ្ឋភាគខាងត្បូង និងភាគខាងលិចនៅតែបន្តកើនឡើង ប៉ុន្តែរដ្ឋភាគឦសាន និងភាគកណ្តាល ភាគខាងលិច បានឈានដល់កម្រិតកំពូលនៃចំនួនអ្នកឆ្លង និងកំពុងថយចុះយ៉ាងឆាប់រហ័ស ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម