រឿង «គូព្រេង មិនព្រាត់»

ភាពយន្តថ្ងៃពុធ ទី26 ខែមករា ឆ្នាំ2022 ម៉ោង 12:02 នាទី ល្ងាច

«គូព្រេង មិនព្រាត់» ជារឿងប្រលោមលោក ស្នាដៃនិពន្ធដោយសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ដែលមាន ៣ ភាសា គឺភាសាខ្មែរ ចិន និង អង់គ្លេស ។ ថ្ងៃនេះ (២៦ មករា ២០២២) សម្តេចបានសរសេរនៅលើផេកហ្វេស​ប៊ុករបស់សម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

«កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេស និងចិន ។

សម្រាប់ការបោះពុម្ពជាភាសាចិនគឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទាំងការបកប្រែ ទាំងការបោះពុម្ព ។ ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរ ដែលសៀវភៅភាសាចិនត្រូវបានដាក់លក់បាន ១.៥០០ ច្បាប់ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល 7,500 ដុល្លារ ដែលក្នុងមួយច្បាប់តម្លៃ 5 ដុល្លារ។

សូមអរគុណលោក ពុង ខៀវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារនេះហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន» ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម