ចាប់ផ្តើមមានសញ្ញាល្អ! ភូមាដោះលែងអ្នកកាសែត ៣ រូប

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី27 ខែមករា ឆ្នាំ2022 ម៉ោង 6:51 នាទី ល្ងាច

ទីស្នាក់ការកាសែត Dawei Watch

 

អត្ថបទ សូរ្យសែង៖

រដ្ឋាភិបាលភូមា (មីយ៉ាន់ម៉ា) បានដោះលែងអ្នកកាសែតក្នុងស្រុក ៣ រូប ដែលត្រូវបានចាប់ខ្លួននៅពាក់កណ្តាលសប្តាហ៍មុន ។

កងទ័ពភូមាបានបានបង្ក្រាប និងចាប់ឃុំខ្លួនអ្នកកាសែតរាប់សិបរូប ទាំងក្នុងស្រុក និងបរទេសដែលវិភាគស្ថានការណ៍រដ្ឋប្រហាររបស់ក្រុមយោធា និងមនុស្ស ១.៥០០ នាក់ផ្សេងទៀត ចាប់តាំងពីខ្វារក្តាប់អំណាចពីឆ្នាំមុន ។

ដឺវេ វ័ច (Dewie Watch)  កាសែតក្នុងស្រុករបស់ភូមានិយាយថា បុគ្គលិករបស់ក្រុមហ៊ុនដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី ១៨ ខែមកា ឆ្នាំ ២០២២ ត្រូវបានដោះលែងមកវិញហើយ ។

Wa Lone និង Kyaw Soe Oo៖ អ្នកកាសែត Reuters ត្រូវបានដោះលែងនៅប្រទេសមីយ៉ាន់ម៉ា

បណ្ណាធិការកាសែត វ៉ាយ វ៉ត និយាយប្រាប់ AFP ថា បុគ្គលិកដែលត្រូវចាប់ខ្លួនជាអ្នកកាសែត ២ នាក់ និងអ្នកមើល វេបសាយ ១ នាក់ ពួកគេទាំងបីនាក់គ្មានចំណុចចោទប្រកាន់ណាមួយទេ ។

ចាប់តាំងពីការធ្វើរដ្ឋប្រហារមក មានអ្នកកាសែតត្រូវចាប់ខ្លួន ១១៥ នាក់ នេះបើតាមអ្នកសង្កេតការណ៍ក្នុងស្រុក (Reporting ASEA) ក្នុងនេះមានអ្នកត្រូវឃុំឃាំងក្នុងពន្ធនាគារចំនួន ៤៤ នាក់ និងស្លាប់ពេលឃុំឃាំង ១ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម