អឺរ៉ុបបារម្ភនឹងសង្គ្រាមផ្ទុះ! បៃដេន ព្រមានជាថ្មីថា រុស្ស៊ីនឹងវាយលុកចូលអ៊ុយក្រែននៅខែកុម្ភៈជិតមកដល់នេះ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី28 ខែមករា ឆ្នាំ2022 ម៉ោង 7:02 នាទី ល្ងាច

ប្រភព posttoday

ដោយ​ សូរ្យសែង៖

ទូរទស្សន៍ Al Jazeera រាយការណ៍ថា រាល់ក្រសែភ្នែកពិភពលោកកំពុងចាប់អារម្មណ៍នឹង សកម្មភាពរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងនឹកភ្នកទៅដល់តំបន់អឺរ៉ុបឈានចូលសង្គ្រាមជាថ្មីថ្មីហើយ ។

នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ សេតវិមាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន បានដាស់តឿនតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី ថានឹងមានភាពចាំបាច់ដែលរុស្ស៊ីនឹងប្រតិបត្តិការយោធាទៅលើអ៊ុយក្រែននៅក្នុងខែកុម្ភៈដែលជិតមកដល់នេះ ។

មុននេះ ចូ បៃដេន ធ្លាប់បាននិយាយថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នឹងពូនជ្រុំកម្លាំងតាមព្រំដែនអ៊ុយក្រែន និងអាចកើតការរុកទន្ទ្រានជាថ្មីធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។

ស្របពេលដែលសហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីស្ថានការណ៍តានតឹងដែលនឹងកើតឡើង ។ លោក លីនដា ថូម៉ាស ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា រដ្ឋាភិបាលអាមេរិកត្រូវតែពិភាក្សាជាបន្ទាន់អំពីអាកប្បកិរិយាគំរាមកំហែងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ។

គាត់បាននិយាយថា ប្រទេសរុស្ស៊ីកំពុងមានសកម្មភាពគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ដែលសំដៅលើអ៊ុយក្រែន ឥឡូវនេះមិនមែនជាពេលវេលាដើម្បីរង់ចាំមើលទេ ប៉ុន្តែសភាត្រូវតែយកចិត្តទុកដាក់ទាំងស្រុង ។ លោក​សង្ឃឹម​ថា​នឹង​មាន​ការ​ពិភាក្សា​កាន់តែ​ច្បាស់​អំពី​វិបត្តិ​អ៊ុយក្រែន​នៅ​ថ្ងៃ​ច័ន្ទ ទី ៣១ មករា ៕

Photo by REUTERS/Sergey Pivovarov


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម