រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំនៅខែក្រោយ

នយោបាយថ្ងៃអាទិត្យ ទី30 ខែមករា ឆ្នាំ2022 ម៉ោង 7:18 នាទី ល្ងាច

អត្ថបទ ម៉ារ៉ា៖

នៅថ្ងៃទី ២៩ ខែមករា កាសែត Reuters បានរាយការណ៍ថា ប្រទេសកម្ពុជាក្នុងនាមជាប្រធានរបស់ខ្លួននៅឆ្នាំនេះបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំនៅខែក្រោយដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ថា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតពិសេសអាស៊ាន កំពុងត្រៀមអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ាជាលើកដំបូងរសប់ខ្លួន ហើយថាអាទិភាពទីមួយរបស់គាត់គឺការនាំយកការយល់ស្របទាំង ៥ ចំណុចរបស់អាស៊ានដែលបានព្រមព្រៀងគ្នា និងមានការពិភាក្សា ក្នុងចន្លោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ។

កម្ពុជា​បាន​លាតត្រដាង​ពី​មុន​មកថា កិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ចាប់តាំងពីកម្ពុជាចូលកាន់តំណែងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ត្រូវបានពន្យារពេល ដោយសារ​រដ្ឋ​មន្ត្រី​ខ្លះ​បាន​សម្ដែង​ការ​លំបាក​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ក្នុង​ពេល​នោះ។

ខណៈដែលកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីចុងឆ្នាំកន្លងមក ការផ្លាស់ប្តូរនេះបានកើតឡើងជាការភ្ញាក់ផ្អើលនៅពេលដែលមេដឹកនាំរបបយោធាជាន់ខ្ពស់ មីន អងឡាយ (Min Aung Hlaing) មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សា ដោយហេតុផលថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានធ្វើអ្វីឲ្យរីកចម្រើនលើការឯកភាពគ្នាទាំង៥ ចំណុច ដែលមេដឹកនាំអាស៊ាន រួមទាំង ឧត្តមសេនីយ៍ មីន អងឡាយ ផង បានឈានដល់ការឯកភាពគ្នាកាលពីខែមេសាឆ្នាំមុន ដើម្បី​បញ្ចប់​វិបត្តិ​ជម្លោះ​ហិង្សា​នៅ​មីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម