វិនិយោគិនដ៏ធំមួយក្រុម បើកកិច្ចប្រជុំលើកទី១ របស់ខ្លួន

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី31 ខែមករា ឆ្នាំ2022 ម៉ោង 10:54 នាទី ព្រឹក

ID Investors Hub (IDI) និង ID Capital PLC (IDC) ដែលមានសមាជិកពេញសិទ្ធិចំនួន១០១រូប ជាវិនិយោគិន បានរៀបចំកិច្ចប្រជុំលើកទី១ ក្រោយពីសម្រេចបានការគៀងករទុនវិនិយោគរួមគ្នា និងចុះបញ្ជីពាណិជ្ជកម្មនៅខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ។ កិច្ចប្រជុំនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពក្រុមប្រឹក្សា​ភិ​បាល IDI & IDC ដែលមានលោក ហោ សេរីវឌ្ឍន៍ ជាប្រធាន។

IDI Hub ជាមណ្ឌល នៃការវិនិយោគនាំមុខគេនៅកម្ពុជា ដែលបានប្រមូលផ្តុំអ្នកវិនិយោគនៅក្នុងស្រុកដែលមានសក្តានុពល ហើយក៏ជាដៃគូរសហការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងៗនៅក្នុង និងក្រៅប្រទេស។

ក្រុមប្រឹក្សាភិបាល IDI និង IDC ជាពិសេស លោក ហោ សេរីវឌ្ឍន៍ បានប្តេជ្ញាថា នឹងរៀបចំឱ្យយន្តការនេះក្លាយជាកន្លែងដ៏សំខាន់មួយក្នុងការប្រមូលផ្តុំគម្រោងវិនិយោគរបស់ពាណិជ្ជករ សហគ្រិន និងវិនិយោគិនក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ទទួលមូលនិធិវិនិយោគ Investment Fund យកមកសិក្សា និងវិភាគ ប្រកបដោយវិជ្ជាជីវៈខ្ពស់ មុនសម្រេចវិនិយោគ ដើម្បីរក្សាសុវត្ថិភាពថវិកា និងផលចំណេញខ្ពស់។

សូមបញ្ជាក់ជូនផងដែរថា IDI & IDC ផ្តោតលើវិស័យសំខាន់ៗចំនួន៣ គឺអចលនទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងរបស់កម្ពុជា។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្អុជា! Let's Invest to Develop Cambodia together!

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម