លទ្ធផលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី ៨ អាណត្តិទី ៣

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី01 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 10:41 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

សូមវាយតម្លៃខ្ពស់ចំពោះជនបង្គោលប្រឆាំងអំពើពុករលួយរបស់ស្ថាប័ន-ក្រសួង និងរាជធានី-ខេត្ត ដែលបានបញ្ចប់ទាំងស្រុងនូវកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ និងបន្តការងារដែលនៅសេសសល់តិចតួចបំផុត ។ នេះជាអ្វីដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ វាយតម្លៃក្នុងកិច្ចប្រជុំលើកទី ៨ អាណត្តិទី ៣ របស់ខ្លួននារសៀលថ្ងៃ ច័ន្ទ ទី ៣១ ខែមករា ឆ្នាំ ២០២២ ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅបានវាយតម្លៃទៅលើការងារចលនាអប់រំ បង្ការ និងទប់ស្កាត់ ការអនុវត្តនូវអភិក្រុមទាំង ៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងចុងក្រោយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ និងគាំទ្រ ក្នុងការចូលរួមពីមន្ត្រីរាជការ ប្រជាជន និងមជ្ឈដ្ឋាននានាកាន់តែច្រើន និងសកម្ម ដើម្បីកាត់បន្ថយអំពើអសកម្ម និងអំពើពុករលួយក្នុងសង្គម ។

កិច្ចប្រជុំ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងមានការចូលរួមពីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

ឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានរាយការណ៍ពីសកម្មភាពការងាររបស់អង្គភាពចំនួន ៥ចំណុច ៖

១. ការងារប្រកាសទ្រព្យសម្បត្តិ​ និងបំណុល

២. ការងារពាក្យប្ដឹង

៣. ការងារបង្ការ និង​ ទប់ស្កាត់

៤. ការងារបណ្ដុះបណ្ដាល

៥. អំពីករណីស៊ើបអង្កេត​ និង បញ្ជូនសំណុំរឿងទៅតុលាការ។

ជាចុងក្រោយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ មានរបាយការណ៍ជូនសាធារណៈ អំពីពាក្យប្តឹងឲ្យបានពិស្តារជាងនេះ ដើម្បីកុំឲ្យមានការយល់ច្រឡំថាពាក្យប្តឹងមកដល់ហើយ អង្គភាពមិនបានយកចិត្តទុកដាក់ដោះស្រាយ ៕

ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ពីឆ្វេង ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង និង ឯកឧត្តម ហេង វង្សប៊ុនឆាត 

ពីឆ្វេង ឯកឧត្តម កើត រិទ្ធ, ឯកឧត្តម លីណារុន និង លោកជំទាវ សោម គីមសួគ៌ 

ពីឆ្វេង ឯកឧត្តម គុយ សុផល, ឯកឧត្តម កែវ រ៉េមី និង ឯកឧត្តម តាន់ ស៊ុនឡាយ

ឯកឧត្តម លោកជំទាវ លោកស្រី សមាសភាពក្នុងកិច្ចប្រជុំ

ឯកឧត្តម ក្រុមលេខាកត់ត្រា

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម