ID Investors Hub វិនិយោគជាង 12 លានដុល្លារ នៅអគារ Flatiron by Meridian International Holding

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី08 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 9:26 នាទី ព្រឹក

នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២ ID Investors Hub បានធ្វើការចុះកិច្ចសន្យា លើការវិនិយោគគម្រោងទី១របស់ខ្លួន នៅអគារ Flatiron ជាអគារពាណិជ្ជកម្មលំដាប់A ស្ថិតនៅក្រោមគម្រោងសាងសង់របស់ Meridian International Holding ក្នុងទំហំវិនិយោគ USD12,286,999 ដែលជាអាគារស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាចំណុចកណ្តាល នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពក្រុមប្រឹក្សាភិបាល IDI & IDC ដែលមានលោក ហោ សេរីវឌ្ឍន៍ ជាប្រធាន និងលោក Gong Jian Ming តំណាងឲ្យ Meridian International Holding ។ 

IDI Hub ជាបណ្តុំវិនិយោគនាំមុខគេនៅកម្ពុជាមួយ ដែលបានប្រមូលផ្តុំវិនិយោគិននៅក្នុងប្រទេសដែលមានសក្តា នុពល ហើយក៏ជាដៃគូសហការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិជាតិ និងអន្តរជាតិផ្សេងៗផងដែរ។ ក្រុមប្រឹក្សាភិបាល IDI និង IDC ជាពិសេស លោក ហោ សេរីវឌ្ឍន៍ បានប្តេជ្ញាថានឹងរៀបចំអោយយន្តការថ្មីនេះក្លាយជាបណ្តាញដ៏សំខាន់មួយក្នុងការប្រមូលផ្តុំគម្រោងវិនិយោគរបស់ពាណិជ្ជករ សហគ្រិន និងវិនិយោគិនក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ទទួលមូលនិធិវិនិយោគ Investment Fund យកមកសិក្សា និងវិភាគ ប្រកបដោយវិជ្ជាជីវៈខ្ពស់ មុនសម្រេចវិនិយោគ ដើម្បីរក្សាសុវត្ថិភាពថវិកា និងផលចំណេញខ្ពស់។ 

គួរកត់សម្គាល់ផងដែរថា មុននឹង IDI Hub ព្រមជាមួយសមាជិកសម្រេចវិនិយោគនៅអគារ Flatiron ដែលជាគម្រោងរបស់ Meridian International Holding នេះ គណៈកម្មាធិការជំនាញចំណុះ នៃ IDI Hub និង ID Capital PLC បានសិក្សា និងវាយតម្លៃស៊ីជម្រៅគ្រប់ជ្រុងជ្រោយ មុនឈានដល់ការសម្រេចចិត្តវិនិយោគ ដែលអាចវាយតម្លៃថា ជាគម្រោងដែលអាចទទួលប្រាក់ចំណេញខ្ពស់សម្រាប់វិនិយោគិន ប្រៀបនឹងគម្រោងដែលប្រហាក់ប្រហែលនៅក្នុងតំបន់។ Meridian International Holding គឺជាក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជា ចាប់ផ្តើមឡើងក្នុងវិស័យកាត់ដេរ ហើយឈានមកអភិវឌ្ឍន៍អចលនទ្រព្យ ។ Flatiron by Meridian គឺជាគម្រោងទី៣របស់ Meridian International Holding នៅកម្ពុជា បន្ទាប់ពីអគារ Casa by Meridian ស្តិតក្នុងតំបន់កោះពេជ្រ និង Skylar by Meridian។ 

ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន៣ គឺ អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងរបស់កម្ពុជា។ 

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្អុជា! Let's Invest to Develop Cambodia together !

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម