អ្នកបានចាក់វ៉ាក់សាំងម្ជុលទី ៣ អាចការពារការឆ្លងបាន ៦៨% និងបន្ថយការស្លាប់បាន ៩៦%

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី08 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 8:28 នាទី ល្ងាច

បកប្រែពី posttoday

ដោយ សាវុឌ្ឍ៖

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​នៃ​ក្រសួង​សាធារណការ បានបង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ពី​ប្រសិទ្ធភាព​នៃ​ការចាក់វ៉ាក់សាំង​​ជាក់​ស្តែង ការ​ចាក់ ​៣ ​ម្ជុល​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគអូមីក្រុង (Omicron) បាន ​៦៨% និងកាត់​បន្ថយ​ការ​ស្លាប់​ ៩៦% ។

វេជ្ជបណ្ឌិត តាវីសាប់ សិរ៉ាប្រាហ្វាស៊ីរី  (Taweesup Siraprapphasiri) និងវេជ្ជបណ្ឌិត សុងឃុនវុធ (Songkhunwut) នៃនាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ បានបង្ហាញព័ត៌មានស្តីពីការប្រើប្រាស់ជាក់ស្តែងនៃការចាក់វ៉ាក់សាំងការពារ​កូវីដ១៩ នៅក្នុងប្រទេសថៃ ។ សម្រាប់ការសិក្សាអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ជាក់ស្តែងនៅក្នុងខេត្ត​ឈៀងម៉ៃ ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១ ជាមួយនឹងជំងឺរាតត្បាតនៃប្រភេទ ដែលតា (Delta) និងក្នុងអំឡុងខែមករា ឆ្នាំ ២០២២ ជាមួយនឹងជំងឺរាតត្បាតប្រភេទអូមីក្រុង គេបានរកឃើញថា ៖

ការចាក់វ៉ាក់សាំងម្ជុលទី ២

- ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១ ការពារឆ្លងបាន ៧១% និងការពារបាន ៩៧% នៃការស្លាប់ ។

- ខែមករា ឆ្នាំ ២០២២ បានរកឃើញថា ការឆ្លងមេរោគ Omicron ការពារបាន ៨៩% នៃការស្លាប់។

 

ការចាក់វ៉ាក់សាំងម្ជុលទី ៣

- ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១ វាអាចការពារការឆ្លងបាន ៩៣% និង ៩៩% នៃការស្លាប់ ។

-ខែមករា ឆ្នាំ ២០២២ ការពារការឆ្លងត្រូវបានកាត់បន្ថយមកត្រឹម 68% ហើយការការពារការស្លាប់បាន ៩៦% ។

ទោះជាយ៉ាងណាក៏ដោយ ការចាក់ម្ជុលលើកទី 3 ជាមួយវ៉ាក់សាំង AstraZeneca, Pfizer ឬ Moderna ក៏ដោយ គឹវាមានប្រសិទ្ធភាពមិនខុសគ្នាទេ ដូច្នេះអ្នកដែលបានចាក់ ២ ម្ជុលរួចបីខែ គួរទៅចាក់លើកទី ៣ ជាមួយនឹងវ៉ាក់សាំង AstraZeneca ឬ Pfizer រួមជាមួយនឹងវិធានការផ្សេងៗ ទាំងការការពារខ្លួនអតិបរមាគ្រប់ពេលវេលា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម