ប្រទីបភ្លើងចរចារកសន្តិភាពរបស់សម្តេចតេជោខ្មែរនៅភូមា ! មីន អងឡាយ ជូនលិខិតអញ្ជើញគ្រប់កងកម្លាំងប្រដាប់អាវុធ ដើម្បីចរចាសន្តិភាពខួបថ្ងៃសហភាព ៧៥ ឆ្នាំ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:05 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

អាចនិយាយបានថា គន្លឹះសោចរចារកសន្តិភាពនៅភូមា គឺជាបទពិសោធរបស់ខ្មែរ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រើគ្រប់បញ្ញាញ្ញាណ ប្រើបេះដូង ប្រើមនោសញ្ចេតនា ដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមខ្មែរនឹងខ្មែរជាច្រើនទសវត្សរ៍ជាមួយក្រុមត្រីភាគីរបស់ខ្មែរ កាលពីទសវត្សរ៍ ៩០ បានទទួលជោគជ័យមកសល់សព្វថ្ងៃ ។ 

លោក មីន អងឡាយ មេដឹកនាំមីយ៉ាន់ម៉ា បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​គ្រប់​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ លើកលែងតែក្រុមភេរវករ បញ្ជូន​តំណាង​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៧៥ ​នៃ​សហភាព និង​ចូលរួម​កិច្ចប្រជុំ​ដើម្បី​ស្តារ​ដំណើរការ​ចរចា​រកសន្តិភាពឡើងវិញ ​។

ក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ (SAC) នៃប្រទេសមីយ៉ាន់ម៉ា បានចេញលិខិតអញ្ជើញក្រុមប្រដាប់អាវុធជនជាតិភាគតិចទាំងអស់នៅក្នុងប្រទេស ឲ្យបញ្ជូនតំណាងទៅចូលរួមអបអរសាទរខួបលើកទី ៧៥ នៃសហភាពដែលនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ១២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ។

លិខិតអញ្ជើញ បានជូនទៅកងកម្លាំង ១០ ក្រុម ដែលបានចុះកិច្ចសន្យាឈប់បាញ់ទូទាំងប្រទេស (NCA) ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ប៉ុន្តែមិនរួមជាមួយកងកម្លាំងដែលបានចុះក្នុងបញ្ជីខ្មៅ ដែលថាជាក្រុមភេរវករទេ ។

លិខិតអញ្ជើញត្រូវបានផ្សព្វផ្សាយនៅលើទំព័រកាសែត The Global New Light of Myanmar ថា ក្រៅពីរួមពិធីប្រារព្ធ​ខួបថ្ងៃសហភាពហើយ SAC នៅបានត្រៀមរៀបចំប្រជុំរួមជាមួយតំណាងកងកម្លាំងប្រដាប់អាវុធគ្រប់ក្រុម ដើម្បីស្តារការចរចាសន្តិភាពជាថ្មី ដោយមានគោលដៅបង្កើតឲ្យមានសន្តិសុខជាស្ថាពរនៅក្នុងប្រទេស ។

បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចុះកិច្ចសន្យារួចមាន ១០ ក្រុម ដូចខាងក្រោម ៖

១. ក្រុមប្រឹក្សាដើម្បីសង្គ្រោះរដ្ឋសាន (RCSS/SSA)

២. សហភាពជាតិកៈរៀង (KNU)

៣. អង្គការរំដោះជាតិ ប៉ៈអូ (PNLO)

៤. កងកម្លាំងកៈរៀងប្រជាធិបតេយ្យ (DKBA)

៥. រណសិរ្សរួបរួមជាតិឈិន (CNF)

៦. រណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យនៃនិស្សិតភូមា (ABSDF)

៧. គណបក្សរំដោះអារ៉ាកាន់ (ALP)

៨. ក្រុមប្រឹក្សាជាតិកៈរៀងសន្តិភាព (KNU/KNLA-PC)

៩​. គណបក្សរដ្ឋម៉នម៉ៃ (NMSP)

១០. សហភាពប្រជាធិបតេយ្យឡាហ៊ូ (LDU)

 

ចំណែកក្រុមប្រដាប់អាវុធដែលមិនបានចុះកិច្ចសន្យានៅក្នុង NCA មាន ៧ ក្រុម ដែលរួមគ្នាក្នុងឈ្មោះ «FPNCC = Myanma Peace Commission and Federal Political Negotiation Consultative Committee រួមមាន ៖

១. កងទ័ពសហរដ្ឋវ៉ា (UWSA)

២. កងទ័ពឯករាជ្យកៈឈិន (KIA)

៣. កងទ័ពកូកាង (MNDAA)

៤. គណបក្សឈានមុខរដ្ឋឆាន (SSPP/SSA)

៥. កងទ័ពតៈអាំង (TNLA)

៦. កងទ័ពមឿងឡា (NDAA)

៧. កងទ័ពអារ៉ាក់កាន់ (AA)

 

ក្រៅពីនេះនៅមានកងកម្លាំងដែលមិនបានចុះហត្ថលេខាជាមួយ NCA និង មិនបានទៅចូលរួមក្នុង FPNCC មាន៖

  • កងទ័ពរំដោះរ៉ូហ៊ីងយ៉ានៃអារ៉ាក់កាន់ (Arakan Rohingya Salvation Army : ARSA) ក្នុងរដ្ឋយៈខៃ
  • គណបក្សឈនមុខជាតិកៈរៀងក្រហម (Karenni National Progressive Party : KNPP) ក្នុងរដ្ឋយៈខៃ
  • រណសិរ្សរួបរួមរំដោះប្រជាជនកៈរៀងក្រហម (Karenni National People's Liberation Front : KNPLF) ក្នុងរដ្ឋកៈយ៉ា
  • កងទ័ពប្រដាប់អាវុធរបស់ជនជាតិតៃដែង ក្នុងតំបន់សៈកាយ

 

នាយពល ប្រធានអង្គការឯករាជ្យកៈឈិន (KIO) នៅមិនចុះកិច្ចព្រមព្រៀង NCA

 

ធន់ មៀតណៃ (រូបកណ្តាល) មេបញ្ជាការ AA នៅមិនទាន់ចុះកិច្ចព្រមព្រៀង NCA

កងទ័ពតៈអាំង (TNLA) នៅមិនទាន់ចុះកិច្ចព្រមព្រៀង NCA

កងទ័ពកូកាង (MNDAA) នៅមិនទាន់ចុះកិច្ចព្រមព្រៀង NCA

កងទ័ពនារីនៅក្នុងកងទ័ពរដ្ឋឆានខាងជើង (SSPP) នៅមិនទាន់ចុះកិច្ចព្រមព្រៀង NCA

កងទ័ពរដ្ឋឆានខាងត្បូង (RCSS) បានចុះកិច្ចសន្យា NCA រួចហើយ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម