មិនដែលចោល! ទោះទៅទីណា សម្តេចតេជោតែងចំណាយពេលជួបជនរួមឈាមខ្មែរ សាកសួរពីការរស់នៅនៅទីនោះ

នយោបាយថ្ងៃសុក្រ ទី11 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:54 នាទី ល្ងាច

ទោះទៅទីណា ប្រទេសណា ក៏ប្រមុខដឹកនាំកម្ពុជា តែងចំណាយពេលដ៏មានតម្លៃ ដើម្បីជួបប្រាស្រ័យចង់ដឹងពីសុខទុក្ខប្រជាជន ពលករខ្មែរ និងអ្នកប្រកបមុខរបរខ្មែរនៅប្រទេស ពីព្រោះសម្តេចមិនដែលចោលឈាមខ្មែរ ទោះនៅជិត ឬឆ្ងាយពីប្រទេសកំណើតក៏ដោយ ។

តាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក.) នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងស្នាក់នៅប្រកបរបរទទួលទាន និងបំពេញការងារ នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ ក្នុងជំនួបដ៏កម្រនោះ សម្តេចតេជោ បានសាកសួរដោយផ្ទាល់ ពីជីវភាពរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ការបំពេញការងារផ្សេងៗ រួមទាំងជីវិតគូស្រកររបស់ក្មួយៗ ចៅៗ ជាស្រ្តីមួយចំនួន ដែលបានចាកចេញពីមាតុប្រទេស មកស្នាក់នៅមានស្វាមី ភរិយា នៅ សាធារណរដ្ឋកូរ៉េ។

ក្មួយៗ ចៅៗ ទាំងអស់ដែលមានវត្តមាន បានជម្រាបជូនសម្តេចថា «ក្មួយៗ ចៅៗ បើទោះបីចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែក្មួយៗ ចៅៗ ពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយ​ព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មម នៅសាធារណរដ្ឋកូរ៉េ។

ក្មួយៗ ចៅៗ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងស្ពានមេត្រី ពិសេសផ្តល់កំណើតឲ្យក្មួយៗ ចៅៗ មានសុភមង្គល និងមានសេចក្តីសុខរហូតមកដល់ថ្ងៃនេះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម