#«សន្តិភាពគឺជាអ្វីដែលស្រស់ស្អាតបំផុត» ពាក្យពេចន៍ដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន ពេញចិត្តណាស់ប្រើនៅក្នុងសុន្ទរកថា«កម្មវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២»

នយោបាយថ្ងៃសៅរ៍ ទី12 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:30 នាទី ល្ងាច

 

admin: Bong Rith Kh

ខ្សែភ្នែករាប់លានគូនៅលើពិភពលោក បានសម្លឹងនៅលើទីលានបណ្តាញសង្គម បាញ់ឆ្ពោះទៅលើ«កម្មវិធីវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជាម្ចាស់ពានរង្វាន់ឆ្នាំ ២០២២ ហើយមានវត្តមានទទួល និងថ្លែងសុន្ទរកថាដ៏ចាក់ដោតបេះដូងពិភពលោក ដែលប្រទេសខ្លះភ្លើងសង្គ្រាមនៅតែបន្តឆេះងំមិនចេះរលត់ ។ឆេងថឆេះ ។

ខ្លឹមសារសុន្ទរកថាដែលមានត្រឹមពីរទំព័រកន្លះ ដែលសម្តេចតេជោថ្លែង គឺជាអ្វីដែលពិភពលោកនៅថ្ងៃនេះបានឃើញនូវព្រឹទ្ធបុរសខ្មែរម្នាក់ កំពុងឈរនៅលើវេទិកាចំពោះកែវភ្នែករាប់រយគូ គឺជាតួអង្គដែលបានសម្តែងពិត» មានបទពិសោធពិត លះបង់ជីវិតពិត យកបេះដូងដណ្តើមសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា អមជាមួយនឹងអត្ថន័យដ៏មានន័យចាក់ដោត អំពី«សន្តិភាព» ដែលប្រទេសក្នុងពិភពលោកកំពុងត្រូវការ ។

«...សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត... សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ។ សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លៃប៉ុណ្ណានោះ»។ នេះជាសុន្ទរកថារបស់សម្តេចតេជោថ្លែងនៅថ្ងៃទី ១២ កុម្ភៈ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ។

«ឆ្លៀតឱកាសនេះ, ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានរីកធំធាត់ និងចំរើនវឌ្ឍនាកា ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា។ ខ្ញុំត្រូវបង្ខំចិត្ត ឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសរបស់ខ្ញុំ បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយសង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។ ជីវិតកុមារភាព និងវ័យជំទង់របស់ខ្ញុំ ដែលគួរតែទទួលបាន នូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំមានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាក និងការ ឈឺចាប់ទៅវិញ។ នាពេលនោះ ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះអនាគតរបស់ខ្ញុំ និងអនាគត របស់ប្រទេសខ្ញុំ»។

សន្តិភាពសម្រាប់កម្ពុជា មិនមែនសម្តេចតេជោតែម្នាក់ធ្វើបានទេ សម្តេចតេជោបានដឹងគុណដ៏ជ្រាលជ្រៅ ចំពោះអ្នកមានគុណ ៤ ៖

១. សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ, សម្តេចព្រះវររាជមាតានៃជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និង សម្តេចព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

២. សម្តែចតេជោអរគុណចំពោះ ក្រុមគ្រួសាររបស់សម្តេច ចំពោះការស្រឡាញ់ និងគាំទ្រដំណើរស្វែងរកសន្តិភាពក្នុងកម្ពុជា ។

៣. អរកុណចំពោះមេដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត រួមទាំងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមចំណែកលើកកម្ពស់សន្តិភាព

៤. ប្រទេសជាមិត្ត សហគមន៍អន្តរជាតិ ដែលបានផ្តល់ជំនួយក្នុងដំណើរការរកសន្តិភាពនៅកម្ពុជា និងថ្លែងអំណរគុណចំពោះជនរួមជាតិខ្មែរ ដែលបានគាំទ្រ និងសាទរចំពោះគោលនយោបាយ ឈ្នះ ឈ្នះ របស់រាចរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម, គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍, គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ» ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម