ពលករកម្ពុជាធ្វើការនៅបរទេស បានផ្ញើប្រាក់មកស្រុកកំណើតបានប្រមាណ ២,៨ ពាន់លានដុល្លារ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី13 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:35 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

កាសែតស៊ិនហួរបស់ចិន ចេញផ្សាយនៅថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២២ ឲ្យដឹងថា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានឲ្យដឹងថា មួយឆ្នាំ ២០២១ កន្លងទៅ ពលករខ្មែរដែលធ្វើការនៅបរទេសចំនួន ១,៣ លាននាក់ បានបញ្ជូនប្រាក់មកប្រទេសកំណើតបានប្រមាណ ២,៨ ពាន់លានដុល្លារអាមេរិក ដោយឡែកពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានផ្ញើប្រាក់មកស្រុកមានចំនួន ៩ មុឺនលានបាត ។

លោក សំហេង បានមានប្រសាសន៍ទៀតថា តួលេខខាងលើបានមកពីកិច្ចប្រជុំប្រចាំឆ្នាំរបស់បេឡាជាតិរបបសន្តិសុខសង្គម ក្នុងចំណោមពលករ-កម្មករដែលចុះឈ្មោះជាមួយរដ្ឋប្រហែល ១,៣ លាននាក់ បែងចែកមាន ៥២៨.៧៩៩ ជាស្ត្រី ។ ការផ្ញើប្រាក់មិនត្រឹមតែមានគោលបំណងលើកកម្ពស់សុខុមាលភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ ។

លោករដ្ឋមន្ត្រី​បាន​សន្និដ្ឋាន ពលករ​ខ្មែរ​ភាគច្រើន​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ប្រមាណ​ ១,២២ ​លាន​នាក់ ក្រៅពីនឹង ​នៅ​កូរ៉េខាងត្បូង​ជាង ​៤៥.០០០ ​នាក់, ម៉ាឡេស៊ី ​២៣.០២៧ ​នាក់, ជប៉ុន ​១១.៤៥៣ ​នាក់, សិង្ហ​បុរី ​៨២១ នាក់, ហុងកុង ​២០២ នាក់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​មាន ​៤៣ ​នាក់​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម