ព័ត៌មានល្អ រុស្ស៊ីប្រកាសដកទ័ពខ្លះចេញពីព្ំដែនអ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី15 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:48 នាទី ល្ងាច

ក្រសួងការពារជាតិរុស្ស៊ីប្រកាសថា មានបញ្ជាឲ្យដកទ័ពចេញខ្លះពីព្រំដែនប្រទេសអ៊ុយក្រែន ក្រោយពីបានបញ្ចប់ការសមយុទ្ធខាងយោធារួចមក ។

ទីភ្នាក់ងារ Inter-Fax របស់រុស្ស៊ីរាយការណ៍ថា ក្រោយពីបានបញ្ចប់ការធ្វើសមយុទ្ធយោធាដ៏ធំនៅភាគខាងត្បូង និងខាងលិចមក កម្លាំងបានដកត្រឡប់ទៅមូលដ្ឋានវិញហើយ ។

ចំណែកសារព័ត៌មាន RIA របស់រុស្ស៊ីបានផ្សាយរូបភាពវីដេអូ សម្តែងឲ្យឃើញការចល័តរថក្រោះ និងរថពាសដែក បើកឡើងរថភ្លើង ក្រៅពីនេះក៏មានរថយន្តផ្ទុកយុទ្ធភណ្ឌធុនធ្ងន់ និងកងកម្លាំងរុស្ស៊ីត្រឡប់ទៅមូលដ្ឋានទ័ពរបស់ខ្លួនវិញ ។

តែព័ត៌មានចារកម្មសហរដ្ឋអាមេរិក និងអង់គ្លេស បាននិយាយដូច្នេះថា រុស្ស៊ីកំពុងត្រៀមជាស្រេចដើម្បីចូលឈ្លានពានអ៊ុយក្រែនគ្រប់ពេល ហើយអះអាងថា ការវាយចូលរបសយោធារុស្ស៊ី អាចកើតឡើងនៅថ្ងៃទី ១៦ កុម្ភៈស្អែកនេះ ។

ក្រោយការប្រកាសដកទ័ពរបស់រុស្ស៊ី បានធ្វើឲ្យប្រាក់រូប្លិ៍ឡើងថ្លៃ ១,៥% ស្របពេលដែលប្រាក់អឺរ៉ូក៏ឡើងថ្លៃដូចគ្នា បើធៀបនឹងប្រាក់ដុល្លារសហរដ្ឋាអាមេរិកឡើងថ្លៃ ០,៤% មកនៅ ១,១៣៤៦ ដុល្លារ ឯទីផ្សារអចលនទ្រព្យទិញ-លក់ក៏ឡើងដូចគ្នា ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម