ថៃប្តូរឈ្មោះទីក្រុង «បាងកក» ទៅជា «ក្រុង ថេព មហាណៈខន»

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី16 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 9:17 នាទី ព្រឹក

គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តលើសេចក្តីព្រាងសេចក្តីប្រកាសរបស់ទីស្តីការនាយករដ្ឋមន្រ្តី ស្តីពីការកំណត់ឈ្មោះប្រទេស ដែនដី ដែនដីរដ្ឋបាល និងរាជធានី តាមសេចក្តីស្នើសុំដោយទីស្តីការនាយករដ្ឋមន្រ្តី ដោយស្នើឡើងដោយការិយា​ល័យរាជបណ្ឌិត្យសភាថៃ និងបញ្ជូនគណៈកម្មការពិនិត្យសេចក្តីព្រាងច្បាប់ ស្នើទៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ខ្លឹមសារនៃសេចក្តីប្រកាសសេចក្តីព្រាង លុប​ចោល​ការ​ប្រកាស​របស់​ទីស្តីការ​នាយករដ្ឋមន្ត្រី​ទាក់​ទង​នឹង​ការ​កំណត់​ឈ្មោះ​ប្រទេស ដែនដី តំបន់រដ្ឋបាល និងរាជធានី ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០១ ហើយត្រូវអនុវត្តទៅការិយាល័យនៃស្ថានទូត​ថៃ ស្តីពីការកំណត់ឈ្មោះប្រទេស ដែនដី តំបន់រដ្ឋបាល និងរាជធានី ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានលម្អិតដូច​តទៅ៖ ធ្វើវិសោធនកម្ម និងកែប្រែការកំណត់ឈ្មោះប្រទេស ទឹកដី ស្រុករដ្ឋបាល និងរាជធានី ដូចជារាជធានីនៃប្រទេស​ថៃ ប្តូរពីទីក្រុង«បាងកក» ទៅជា«ក្រុង ថេព មហាណាខន (Bangkok ទៅជា Krung Thep Maha Nakhon) ប៉ុន្តែ​នៅប្រើបានទាំងពីរ ហៅ «ក្រុង ថេព មហាណៈខន» ក៏បាន និងហៅ «បាងកក» ក៏បាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម