សេរីភាពនៅស្រុកគេ និងសេរីភាពនៅស្រុកយើង! បារាំងលេងធម៌ក្តៅទៅលើអ្នកប្រឆាំងវិធានការគ្រប់គ្រងកូវីដ

ព័ត៌មានសង្គមថ្ងៃពុធ ទី16 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 8:10 នាទី ល្ងាច

ពីបេវសាយ naewna

ដោយ សាវុឌ្ឍ

កាលពីថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា​ ក្រុមបាតុករប្រឆាំង កូវីដ១៩ នៅបារាំង ដែលត្រូវបានគេស្គាល់ថាជាក្បួន Freedom Convoy (សេរីភាព) ដែលបានហែរក្បួនចូលទីក្រុងប៉ារីស ប៉ុន្តែត្រូវបានរារាំងដោយប៉ូលីសដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយ​បាតុករ​ជិត​ ៤០០​នាក់​ត្រូវ​ចាប់ខ្លួន។

អ្នកបើកបរ​រថយន្ត​តវ៉ា​នៅ​ប្រទេស​បារាំង វា​គឺ​ដូច​គ្នា​នឹង​ការ​តវ៉ា​របស់​អ្នក​បើក​ឡាន​ដឹកទំនិញ​កាណាដា ប្រឆាំង​នឹង​ការ​បញ្ជា​ឱ្យ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ រួមទាំងវិធានការផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ដោយ​រំកិល​ក្បួន​រថយន្ត​ទៅ​បិទ​តំបន់​នោះ ដោយ​ដាក់​សម្ពាធ​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​បញ្ជា ។

ប្រទេសបារាំងបានចេញបញ្ជាឲ្យប្រជាជនបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង មុនពេលចូលបម្រើសេវាកម្មនៅទីតាំងផ្សេងៗ រួមទាំងហាងកាហ្វេ ភោជនីយដ្ឋាន និងសារមន្ទីរ ហើយសម្រាប់អ្នកដែលមិនបានទទួលចាក់វ៉ាក់សាំងការពារ ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានមុនពេលចូលសេវាកម្ម ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម