ក្រសួងការពារអង់គ្លេសគូសផែនទី ៧ ចំណុច ដែលរុស្ស៊ីវាយចូលអ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី20 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 4:33 នាទី ល្ងាច

ថ្វីត្បិតតែសប្តាហ៍មុន រុស្ស៊ីបានបង្ហាញការដកកងកម្លាំងមួយចំនួនចេញពីព្រំដែនជាមួយអ៊ុយក្រែន ប៉ុន្តែប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក លោក ចូ បៃដេន នៅតែអះអាងថា រុស្ស៊ីនឹងវាយចូលអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃខាងមុខ ។ រីឯក្រសួងការបរទេសអង់គ្លេស បានគូសផែនទី ៧ ចំណុច បង្ហាញពីទ័ពរុស្ស៊ីវាយចូលទីក្រុងគៀវ និងទីក្រុងនីប្រូ ដែលជាទីក្រុងឧស្សាហកម្មរបស់អ៊ុយក្រែន ដោយវាយចូលតាមព្រំដែនរុស្ស៊ី និងប្រទេសបេឡារុស រួមទាំងពីគ្រីមៀផង ហើយចំពេលពួកគេទាំងពីរកំពុងធ្វើសមយុទ្ធដ៏ធំ ។

ផែនទី ៣​ ចំណុចដែលនឹងវាយចូលទីក្រុងគៀវ និង ៣ចំណុចទៀតវាយចូលទីក្រុងនីប្រូ និង មួយចំណុចទៀតវាយចូលពីគ្រីមៀ ដែលមានដែនដីធំ ។

នៅដំណាក់កាលទីពីរ (បន្ទាត់ចំនុច) ផែនទីបង្ហាញថា កងទ័ពរុស្ស៊ីប្រហែលជាបានចល័តពី គ្រីមៀ ឆ្ពោះទៅ អូដេស្សា ដែលជាកំពង់ផែដ៏សំខាន់របស់អ៊ុយក្រែននៅលើសមុទ្រខ្មៅ ឬអាចផ្លាស់ទីពីទីក្រុងនីប្រូ ទៅផ្នែកខាងលិចនៃអ៊ុយក្រែន Vinnitsia ៕

ប្រភពពីវេបសាយថៃ posttoday

បកប្រែដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម