អ្នកមានបំណងទៅអូស្ត្រាលីត្រៀម! បើកនៅថ្ងៃទី ២១ កុម្ភៈនេះហើយ ក្រោយបិទ ២ ឆ្នាំ

ទេសចរណ៍ថ្ងៃអាទិត្យ ទី20 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 8:01 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

ប្រទេសអូស្ត្រាលីនឹងបើកទទួលភ្ញៀវទេសចរណ៍នៅថ្ងៃទី ២១ ខែកុម្ភៈនេះហើយ ចាប់តាំងពីបិទរយៈពេល ២ ឆ្នាំក្រោយមានការរាតត្បាតកូវីដ១៩ ដោយលោក ស្កុត ម៉ូរីសាន់ នាយករដ្ឋមន្ត្រីអូស្ត្រាលីមានប្រសាសន៍ថា «ការង់ចាំបានបញ្ចប់ហើយ» ។

ទោះបីជាចំនួនសរុប ២,៧ លានករណីរបស់អូស្រ្តាលីបានកើតឡើងបន្ទាប់ពីការមកដល់នៃមេរោគOmicron ក្នុងខែវិច្ឆិកា ប៉ុន្តែអូស្ត្រាលីជាប្រទេសដែលមានអត្រាខ្ពស់បំផុតមួយនៃការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងពិភពលោក ដោយប្រជាជនលើសអាយុ ១៦ ឆ្នាំ បានចាក់វ៉ាក់សាំង ២ ម្ជុល ៩៤ ភាគរយ ខណៈដែលមនុស្សតិចជាង ៥.០០០ នាក់បានស្លាប់។

នៅថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២២ នេះ ប្រទេសអូស្ត្រាលីបានរកឃើញអ្នកឆ្លងថ្មី ១៦.៦០០ នាក់ និងស្លាប់ ៣៣ នាក់ ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម