មីយ៉ាន់ម៉ាច្រានចោលសំណើជួបរដ្ឋាភិបាលស្រមោលរបស់លោកស្រី អ៊ុង សាន ស៊ូឃ្យី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី22 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:12 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

កាសែត«ថៃរ៉ាត់»របស់ថៃផ្សាយ កាលពីថ្ងៃម្សិលមិញ (២១ ខែកុម្ភៈ) រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបានច្រាន ចោលសំណើរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងបេសកជនពិសេសអាស៊ានថ្មីសម្រាប់កិច្ចប្រជុំជាមួយរដ្ឋាភិ​បាលឯកភាពជាតិ ឬរដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឆាំង រួមទាំងលោកស្រី អ៊ុង សានស៊ូឃ្យី អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាផង ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដំបូង​របស់រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​សប្តាហ៍​មុន​​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិន​យល់ព្រម​លើ​ផ្នែក​ការទូត​ដែល​ពាក់ព័ន្ធ​នឹង​សមាគម​ខុសច្បាប់ និង​ក្រុម​ភេរវជន​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សានោះទេ សំណើ​បែបនេះ​មិន​ត្រឹមតែ​ផ្ទុយ​នឹង​គោលការណ៍​នៃ​ធម្មនុញ្ញ​អាស៊ាន​ប៉ុណ្ណោះ​ទេ តែនៅបាន​ធ្វើ​ឲ្យ​ខូច​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​អាស៊ានទៀតផង បន្ទាប់ពីឥណ្ឌូណេស៊ីបានរំលឹកឡើងវិញថា ប្រេសិតពិសេសអាស៊ានគួរតែមានកិច្ចពិភាក្សាជាមួយគ្រប់ភាគី ដូចជាការអំពាវនាវរបស់ម៉ាឡេស៊ីឱ្យចរចាជាមួយរដ្ឋាភិបាលឯកភាពជាតិ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម