«សង្គ្រាមកូនកាត់» ! រុស្ស៊ីលេងហ្គេមជាមួយអុយក្រែន ៨ ឆ្នាំមកហើយ»!

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី23 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 1:53 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ជា​ច្រើន​សប្តាហ៍មកហើយ​ថា រុស្ស៊ី​នឹង​ចូល​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ពេល​ឆាប់ៗ​បន្ទាប់​ពី​បាន​បញ្ជូន​ទាហាន​បន្ថែម​ទៅ​ជិត​ព្រំដែន រហូត​ដល់​អ្នកខ្លះយល់ថា ​សហរដ្ឋ​អាមេរិក​ភ័យ​ខ្លាច​ពេក តែការពិត រុស្ស៊ីបានធ្វើសង្រ្គាមជាមួយអ៊ុយក្រែនអស់រយៈពេល ៨ ឆ្នាំមកហើយ ។

ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងការទទួលស្គាល់ស្ថានការណ៍នៃតំបន់ដូណេស (Donetsk) និង លូហានស៍ (Luhansk) នៅភាគខាងកើតអ៊ុយក្រែន និងប្រជាជនប្រើភាសារុស្ស៊ីដើម្បីទំនាក់ទំនង ថាជារដ្ឋឯករាជ្យ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីបញ្ជាកងទ័ពរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការ «រក្សាសន្តិភាព» ក្នុងតំបន់ ដែលចាត់ទុកថាជាផ្នែកមួយនៃ«សង្រ្គាមកូនកាត់ (Hybrid warfare)»ជាមួយអ៊ុយក្រែន ។ គេហទំព័រអាល្លឺម៉ង់ dw.com បានរាយការណ៍កាលពីថ្ងៃមុនថា ទង្វើ​នេះ​បំផ្លាញ​ស្ថិរភាព​អ៊ុយក្រែន រុស្ស៊ីលែងពឹងផ្អែកលើសង្រ្គាមតាមរបៀបចាស់របស់ខ្លួនទៀតហើយ លើកនេះប្រើសង្រ្គាមកូនកាត់ ពួកគេប្រើទាហានស៊ីឈ្នួល វាយប្រហារតាមអ៊ីនធឺណិត និងបំភ្លៃព័ត៌មានដោយចេតនា ។

កាលពីមួយសប្តាហ៍មុន ប្រទេសអ៊ុយក្រែនមានការវាយប្រហារតាមអ៊ីនធឺណិត (សាយបឺរ) ដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងក្រសួងការពារជាតិ និងធនាគារធំពីរគឺ Privat Bank និង JSC Oschadbank ដែលលេងសើចចំពោះអតិថិជនធម្មតា ហើយ​ប្រព័ន្ធ​ធនាគារ​អនឡាញ​ត្រូវ​បាន​ប៉ះទង្គិច​ទាំង​អស់ ។

ហេតុការណ៍​នេះ ​ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ព័ត៌មាន​ពី​រណសិរ្ស​ភាគ​ខាង​កើត​របស់​អ៊ុយក្រែនថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងរវាងក្រុមឧទ្ទាមដូណេស និង លូហានស៍ ដែលគាំទ្រដោយរុស្ស៊ី ជាមួយកងទ័ពអ៊ុយក្រែន ។ ចំណែកក្នុងរដ្ឋសភារុស្ស៊ីនៅពេលនោះ ជិតដល់ការទទួលស្គាល់ឯករាជ្យភាពរបស់ពួកផ្តាច់ខ្លួនអ៊ុយក្រែនផងដែរ ។ ទាំងអស់នេះគឺ ឧទាហរណ៍ខ្លះនៃសង្រ្គាមកូនកាត់ដែលរុស្ស៊ីបានធ្វើលើអ៊ុយក្រែនក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ ។

ម៉ាហ្គារ៉េត គ្លេន (Margaret Klein) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសន្តិសុខអាល្លឺម៉ង់ (SWP) ទីក្រុងប៊ែរឡាំង អ្នកជំនាញអឺរ៉ុបខាងកើតបានប្រាប់ទូរទស្សន៍ DW ថា វិធីសាស្រ្តមិនប្រើយោធាគឺ «បេះដូងនៃសង្រ្គាមកូនកាត់ »។

លោក Supalak Kanchanakhundi អ្នកស្រាវជ្រាវមហាវិទ្យាល័យ អន្តរជាតិ ព្រីឌី ភ្នំយ៉ុង សកលវិទ្យាល័យធម្មសាតថៃ អតីត​និពន្ធ​នាយក​កាសែត The Nation និយាយថា «សង្គ្រាម​កូនកាត់​ត្រូវ​បាន​ធ្វើ​ដើម្បី​កំណត់​រង្វង់​នៃ​សង្គ្រាម យុទ្ធសាស្ត្រគ្រប់គ្រង ដែលយុទ្ធសាស្ត្ររបស់រុស្ស៊ី គឺដើម្បីទទួលបានឥទ្ធិពលលើព្រំដែននៃអឺរ៉ុបខាងកើត និងអ៊ុយក្រែន ប៉ុន្តែមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាមពេញលេញជាមួយសម្ព័ន្ធមិត្តណាតូទេ ។ ដូច្នេះវិធីសាស្រ្តកូនកាត់ជាច្រើនយ៉ាង ទាំងការទូត ទំនាក់ទំនងព័ត៌មាន ការពង្រីកឥទ្ធិពលនយោបាយ ដែលកាន់តែងាយស្រួលសម្រេចបាន» ។

«ប្រសិនបើសង្រ្គាមពេញលេញនៅតែបន្ត រុស្ស៊ីខូចខាតច្រើន ឯណាតូ​មិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​វាយ​ប្រហារទេ។ មនុស្សគ្រប់រូបចង់ពង្រីកឥទ្ធិពលនយោបាយរបស់ពួកគេសម្រាប់សន្តិសុខនៅតាមព្រំដែន ជាជាងការចាប់ផ្ដើមសង្រ្គាម ដោយសារសង្គ្រាមត្រូវការដើមទុនខ្ពស់ ទាំងរុស្ស៊ី និងអាមេរិកធ្លាប់មានបទពិសោធន៍មិនល្អរួចមកហើយជាមួយនឹងការដណ្តើមយកទឹកដី ដូចជា រុស្ស៊ីកាន់កាប់អាហ្វហ្គានីស្ថានរយៈពេល ១០ ឆ្នាំ ឯអាមេរិកកាន់កាប់អស់រយៈពេល ២០ ឆ្នាំ ហើយទាំងពីរត្រូវដកថយរៀងខ្លួនឲ្យពួកតាលីបង់គ្រប់គ្រង ។ អ្នកស្រាវជ្រាវនិយាយថា យោងតាមយុទ្ធសាស្ត្ររុស្ស៊ីត្រូវតែឈ្លានពានក្នុងកម្រិតជាក់លាក់មួយ ឬបង្ហាញថាខ្លួននឹងឈ្លានពានដើម្បីកសាងអំណាចចរចា មុនពេលចរចា ។ ប៉ុន្តែ​ឥឡូវ​នេះ ភាព​ស្រប​ច្បាប់​នៃ​ការ​លុកលុយ​មាន​មិន​ច្រើន​ទេ ។ ការទទួលស្គាល់តំបន់ពីរចាត់ទុកជាការរារាំង រហូត​ដល់​ក្រុម​ឧទ្ទាម​បាន​បង្កហេតុ ហើយ​រដ្ឋាភិបាល​អ៊ុយក្រែន​​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប ដូច្នេះ​រុស្ស៊ី​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿងស្របច្បាប់​ត្រឹមត្រូវ​ក្នុង​ការ​ចូលឈ្លានពាន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម