លេចធ្លាយគណនីក្នុងធនាគារ Credit Suisse សម្បូរអ្នកអ្នកជំនួញ និងអ្នកនយោបាយបរទេស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 12:24 នាទី ល្ងាច

 

ពីវេបសាយ bangkokbiznews

ប្រែសម្រួលដោយ លោក សូរ្យរិទ្ធ៖

ការលេចធ្លាយទិន្នន័យដ៏ធំមួយ បានលាតត្រដាងអាថ៌កំបាំងរបស់ម្ចាស់គណនីដាក់ប្រាក់សរុបមានជាង ៨ ម៉ឺនលាន​ផោន នៅក្នុងធនាគារCredit Suisse ដែលបង្ហាញឲ្យឃើញពីសកម្មភាពរបស់អ្នកជំនួញ អ្នកនយោបាយ និងឧក្រិដ្ឋ​ជនដែលប្រើភាពងាយរងគ្រោះរបស់ធនាគារ ។

វេបសាយ The Guardian រាយការណ៍ថា ការលេចធ្លាយរបស់ Credit Suisse បានបង្ហាញពីទ្រព្យសម្បត្តិមួយចំនួនរបស់អតិថិជនរបស់ខ្លួន ប៉ុន្តែពីក្រោយវាំងននអាចពាក់ព័ន្ធនឹងដំណើរការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ អំពើពុករលួយ និងឧក្រិដ្ឋជនធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងចំណោមនេះមានពាណិជ្ជករ និងអ្នកនយោបាយថៃផងដែរ ។

ព័ត៌មានលម្អិតអំពីគណនីដែលលេចធ្លាយបានភ្ជាប់ជាមួយអតិថិជន Credit Suisse ចំនួន ៣០.០០០ គណនី (កុង) នៅទូទាំងពិភពលោក ដោយបង្ហាញពីអ្នកទទួលផលជាង ៨ម៉ឺនលានផោន ទៅកាន់ស្ថាប័នហិរញ្ញវត្ថុដ៏មានកិត្យានុ​ភាពទីពីររបស់ប្រទេសស្វីស ។

ទន្ទឹមនឹងនេះ ហេតុការណ៍នេះបានឆ្លុះបញ្ចាំងពីភាពបរាជ័យរបស់ធនាគារខាងលើ ដើម្បីពិនិត្យមើលស្ថានភាពអតិថិជន ទោះជាបានសន្យាជាច្រើនទសវត្សរ៍មកហើយក្តីថា កម្ចាត់អតិថិជនមិនល្អ និងមូលធនខុសច្បាប់។

របាយការណ៍​បញ្ជាក់​ថា ប្រទេស​ដែល​មាន​អតិថិជន​បើក​គណនី​ច្រើន​ជាង​គេ ​ដូច​ជា វេណេស៊ុយអេឡា ​មាន​ជាង ២.០០០ គណនី, អេហ្ស៊ីប​ជាង ១.០០០ គណនី, អ៊ុយក្រែន​ជាង ១.០០០ និង ​ថៃ​ជាង ១.០០០ សុទ្ធតែ​ប្រឈម​នឹង​បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច​ដើម្បី​លាក់​លុយ និងជាកម្មសិទ្ធិផ្ទាល់ខ្លួនទុកនៅបរទេស ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍ទៀត​ថា​ ផ្នែកដែលទាក់ទងប្រទេសថៃ ប្រទះនឹងពាណិជ្ជករ អ្នកនយោបាយ និងអតីតមន្ត្រីរដ្ឋាភិបាល ដែល​ត្រូវ​បាន​គេ​ចោទ​សួរ​អំពី​ការ​ផ្លាស់​ទី​ដើម្បី​លាក់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន សង្ឃឹមថានឹងគេចពីពន្ធ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មិនមែនគណនីទាំងអស់នៅក្នុងធនាគារ Credit Suisse ទេ សុទ្ធតែជាកម្មសិទ្ធិរបស់ឧក្រិដ្ឋជន ឬជនល្មើសច្បាប់នោះទេ ។

កាសែត The Guardian បានចង្អុលបង្ហាញពីភាពងាយរងគ្រោះរបស់ធនាគារ ជាឧទាហរណ៍ អតិថិជនម្នាក់ឈ្មោះ ស្តេហ្វាន សេដឺហូម (Stefan Sederholm) ជាអ្នកបច្ចេកទេសកុំព្យូទ័រ ជនជាតិស៊ុយអែដ ដែលបានបើកគណនីជាមួយ Credit Suisse ក្នុងឆ្នាំ ២០០៨ ប៉ុន្តែគណនីរបស់គាត់បានប្រើប្រាស់អស់រយៈពេល ២ ឆ្នាំកន្លះចាប់តាំងពីតុលាការបានកាត់ទោសគាត់ឱ្យជាប់គុកអស់មួយជីវិត លើការចោទប្រកាន់ពីបទជួញដូរមនុស្សនៅក្នុងប្រទេសហ្វីលីពីន ។

អ្នកតំណាងរបស់លោក សេដឺហូម បាននិយាយថា ធនាគារ Credit Suisse មិនដែលផ្អាកគណនីទេ ហើយគណនីរបស់គាត់មិនត្រូវបានបិទរហូតដល់ឆ្នាំ ២០១៣ ។ នៅពេលដែលកាសែត The Guardian សួរថា ហេតុអ្វីបានជាលោកមានគណនី Credit Suisse? ចម្លើយដែល​ទទួល​បានគឺ ពេល​នៅ​ប្រទេស​ថៃ បាន​បើក​គណនី​នេះ ដូច្នេះជួយប្រាប់ខ្ញុំផងបានទេថា «ប្រសិនបើអ្នកចង់ដាក់ប្រាក់ នឹងបើកគណនីជាមួយធនាគារថៃ ឬ ធនាគារស្វីស?» ។

ទោះជាយ៉ាង ការលេចធ្លាយនេះចេញមកពីបុរសអនាមិកម្នាក់ ដែលបានបញ្ជូនទិន្នន័យទៅកាន់កាសែតអាល្លឺម៉ង់ឈ្មោះ «Süddeutsche Zeitung» ដែលគាត់ជឿថា ច្បាប់សម្ងាត់ធនាគារស្វីសគ្រាន់តែជាលេសដើម្បីការពារឯកជនភាពផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ ប៉ុន្តែតាមពិតព្យាយាមលាក់កំបាំងតួនាទីរបស់ធនាគារស្វីស ក្នុងឋានៈជាអ្នកសមគំនិតក្នុងការគេចពន្ធ ។

ធនាគារស្វីស Credit Suisse បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធទៅនឹងការចោទប្រកាន់ និងការរំពឹងទុកណាមួយអំពីការអនុវត្តអាជីវកម្មខុសច្បាប់របស់ធនាគារ និងជាមួយនឹងច្បាប់សម្ងាត់ធនាគារដ៏តឹងរ៉ឹងរបស់ប្រទេសស្វីស ជាលទ្ធផល ធនាគារនឹងមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលេចធ្លាយនោះទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម