ថ្ងៃដំបូងយ៉ាងតិច ១៣០នាក់បាត់បង់ជីវិត ក្នុងសង្គ្រាមអ៊ុយក្រែន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 12:46 នាទី ល្ងាច

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៦ ខែកុម្ភៈថា ប្រធានា​ធិបតី​អ៊ុយក្រែនលោក វ៉ុលឌីមៀ សេលេនស្គី (Voldymir Zelensky) បានធ្វើសេចក្តីថ្លែងការណ៍មួយតាមរយៈទូរទស្សន៍ជាតិ នៅព្រឹកព្រលឹមថ្ងៃសុក្រ ម៉ោងក្នុងស្រុកថា ២៤ ម៉ោងដំបូងបន្ទាប់ពីកងទ័ពរុស្ស៊ីបានចូលប្រតិបត្តិការយោធា នៅតំបន់ Donbas ភាគខាងកើត ថាយ៉ាងហោចណាស់មនុស្ស ១៣៧ នាក់បានស្លាប់ រួមទាំងទាហាន និងជនស៊ីវិល និងជាច្រើននាក់ទៀតបានរងរបួស ។

ជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែនបានប្រកាសថា «ការចល័តទ័ពទូទៅ» គួរតែបញ្ចប់ក្នុងរយៈពេល ៩០ ថ្ងៃ ដោយមានការអំពាវនាវឱ្យប្រមូលទុនបំរុង និងទាហានទាំងអស់វាយបកវិញ ចំពោះការលុកលុយរបស់រុស្ស៊ី ។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អង្គការសហប្រជាជាតិ (UNSC) បានរាយការណ៍ពីការនិរទេសជនជាតិអ៊ុយក្រែនជាង ១០០.០០០ នាក់នៅថ្ងៃដំបូងនៃការប្រយុទ្ធគ្នា ពួកគេភាគច្រើនបានធ្វើដំណើរទៅកាន់ប្រទេសជិតខាងដូចជា ប៉ូឡូញ ម៉ុលដាវី រូម៉ានី និងហុងគ្រី ៕

រូបភាពពី ARIS MESSINIS / AFP

រថក្រោះរបស់យោធាអ៊ុយក្រែននៅទីក្រុងខាខហ្វ

ប្រធានាធិបតីអ៊ុយក្រែនកោះប្រជុំបន្ទាន់

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន

ប្រធានណាតូ​កំពុងគិតអ្វីមួយ

រូបភាពពី ARIS MESSINIS / AFP

 

រូបភាពខ្លះពី GETTY IMAGES

ដោយ ម៉ារ៉ា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម