រុស្ស៊ីចង់ចរចានៅប្រទេសបេឡារុស តែអ៊ុយក្រែនមិនព្រម សុំទៅចរចានៅប៉ូលូញវិញ!

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី26 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:20 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនបានបដិសេធសំណើរបស់រុស្ស៊ីសុំចរចានៅទីក្រុងមីនស៍ ប្រទេសបេឡារុស ព្រោះអ៊ុយក្រែនត្រូវការរៀបចំតុចរចានៅក្នុងទីក្រុងវ៉ូស័រ ប្រទេសប៉ូឡូញ ។ ពេលនេះអ៊ុយក្រែននៅមិនមានយោបល់អ្វី ចំពោះការផ្សាយរបស់រុស្ស៊ីទេ ។

ប្រទេសបេឡារុស ជាក្លើម្រាក់ដ៏ជិតដិតរបស់រុស្ស៊ី រីឯអ៊ុយក្រែនជាអ្នកស្និទ្ធនឹងប៉ូឡូញ (សមាជិកណាតូ) ហេតុដូច្នេះទើបអ៊ុយក្រែន រអាចិត្តអ្វីមួយនៅក្នុងទីក្រុងមីសន៍ ប្រទេសបេឡារុស ។

ការប្រែប្រួលរិយាបថការទូតកាលពីថ្ងៃម្សិលមិញ (២៥ កុម្ភៈ) កើតឡើងក្រោមព្យូគ្របា់កាំភ្លើងទាំងសង្ខាង ដែលប្រយុទ្ធស៊ីសាច់ហុតឈាមក្នុងប្រទេសអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីកំពុងរុលចូលទីក្រុងគៀវ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម