តើប្រធានាធិបតីអ៊ុយក្រែន រស់ជាមួយប្រាក់ខែប៉ុន្មាន?

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី27 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:47 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

គេហទំព័រ 112.international រាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនទទួលបានប្រាក់បៀវត្សរ៍ត្រឹមតែ 1,000 ដុល្លារប៉ុនណោះ ឯការចំណាយផ្នែកការពារសន្តិសុខរាប់លានដុល្លារ រួមទាំងការិយាល័យស្នាក់នៅ ការចំណាយលើការធ្វើដំណើរ ការកែលម្អកន្លែងស្នាក់នៅ និងឧបករណ៍ប្រើប្រាស់ ការ​ចំណាយ​ត្រូវ​បានរ៉ាប់រង​ដោយ​រដ្ឋបាល​កិច្ចការ​រដ្ឋ (The State Administration of Affairs =SAA) ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គាំទ្រ​សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា​សម្រាប់​មេដឹកនាំ​អ៊ុយក្រែន កាលពីឆ្នាំ ២០២០ មានចំនួន ២៧,២ លានដុល្លារ ច្រើនជាង លោក Petro Poroshenko អតីតប្រធានា ធិបតីអ៊ុយក្រែន ។

ក្រៅពី​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កាល​ពី​ខែ​មករា​ឆ្នាំ​មុន ថ្លៃ​ធ្វើ​ដំណើរ​របស់ Volodymyr Zelensky តាម​យន្តហោះ​ពី Kiev-Zurich-Tel Aviv-Kiev សរុប​ជាង ៩​ ម៉ឺន​ដុល្លារ​ ។ ​ចំណែកកាល​ពី​ខែ​កុម្ភៈ តម្លៃធ្វើដំណើរទៅទីក្រុងមុយនិច អាល្លឺម៉ង់មានចំនួន ៣៥.០០០ ដុល្លារ, ក្នុង​ខែ​កញ្ញា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​ស្លូវ៉ាគី​ចំណាយ៣៥,០០០ ដុល្លារ ហើយ​ក្នុង​ខែ​ជាមួយគ្នា ​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វីយែន អូទ្រីសចំនួន ២៦,០០០ ដុល្លារ ។

ចំណែកវេបសាយ globalhappenings បាយចេញរបាយការណ៍ឆ្នាំ ២០២១ ស្តីពីប្រាក់ចំណាយរបស់លោក វ៉ូឡូឌីមៀរ សេលេនស្គី បានទទួលប្រាក់ជាផ្លូវការចំនួន ៣៣៦.០០០ រីវនី (Hryvni) ប្រាក់អ៊ុយក្រែន ស្មើ ១១.៤៤២ ដុល្លារដុល្លារ ក្នុងចំនួននេះគាត់នឹងត្រូវបង់ពន្ធ និងចំណាយលើវិមានរដ្ឋាភិបាលជាង ២ ពាន់ដុល្លារ ។

យោងតាមឯកសារលោក សេលេនស្គី គាត់បានទទួលប្រាក់ប្រចាំតំណែងចំនួន 28,000 រីវនី  ស្មើ៩៥០ ដុល្លារ ហើយគាត់មិនត្រូវបានផ្តល់ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភណាមួយឡើយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីខែមករា ឆ្នាំ ២០២២ កន្លងទៅ លោក សេលេនស្គី បានទទួលប្រាក់ខែ តិចជាង ១ ពាន់ដុល្លារទៅទៀត ៕

បើគិតសព្វៗទៅ ប្រទេសអ៊ុយក្រែន ហាក់ដូចគ្រាន់តែជាសមរភូមិសម្រាប់អង្គការណាតូ និងខ្លាឃ្មុំរុស្ស៊ីប៉ុនណោះ ទោះ​បី​ជា​មិន​មាន​នរណា​ដឹង​ថា​ការ​ប្រយុទ្ធ​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​។ ការចង់ចូលក្នុងអង្គការណាតូរបស់​អ៊ុយក្រែន គ្រាន់តែជាក្តីសុបិន្ត​ទេ? តើអនាគតរបស់ Volodymyr Zelensky នឹងទៅជាយ៉ាងណា ប្រសិនបើធ្លាក់ក្នុងការគ្រប់គ្រងរបស់រុស្ស៊ី តើលោក សេលេនស្គី នឹងក្លាយជាមេដឹកនាំអ៊ុយក្រែនស្តីទីដែលត្រូវបានតែងតាំងដោយរុស្ស៊ីឬទេ? សូមរង់ចាំតាមដានបន្តទៅទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម