ថ្ងៃនេះ (២៨ កុម្ភ:) ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំលើកទី៩ អាណត្តិទី៣ របស់ខ្លួន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី28 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 9:09 នាទី ល្ងាច

ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

 លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

 

ប្រភពរូបថតផ្តល់ដោយ ACU:

អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.)។ កិច្ចប្រជុំបានធ្វើឡើងនៅរសៀលម៉ោង ១៥.០០ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយមានវត្តមានរាយការណ៍ពីសកម្មភាពភារកិច្ចរបស់អង្គភាពពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

 

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដោយសង្គមទទួលស្គាល់ពីភាពម៉ឺងម៉ាត់ ម៉ត់ចត់ ល្អិតល្អន់ មានការទទួលខុសត្រូវ​ ហើយចាត់ទុកជាកែវភ្នែកយុត្តិធម៌ សច្ចធម៌ដ៏ទុកចិត្តបំផុត​ និង ជាអង្គភាពស្អាតស្អំ ។

ការកសាងសង្គមស្អាតស្អំ មិនមានអំពើពុករលួយ មិនមែនសំដៅតែលើការចាប់ឲ្យបានច្រើននោះទេ​ គឺកើតចេញពីឆន្ទៈចង់ស្អាតស្អំរបស់មនុស្សម្នាក់ៗ និងការចូលរួមរបស់សង្គមទាំងមូល​ ពិសេសយន្ដការអប់រំ​ បង្ការ និងទប់ស្កាត់។

លទ្ធផលនៃកិច្ចប្រជុំលើកទី៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានទាំងស្រុងដូចខាងក្រោមនេះ ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម