បើរុស្ស៊ីវាយចូលដល់រដ្ឋធានីគៀវ អ្នកជំនាញខាងសង្គ្រាមទីក្រុងដ៏ពូកែបានណែនាំ ដូច្នេះ...

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី01 ខែមិីនា ឆ្នាំ2022 ម៉ោង 8:02 នាទី ល្ងាច

អត្ថបទបកប្រែពីវេបសាយ posttoday ៖

ក្នុងពេលដែលការប្រយុទ្ធរបស់រុស្ស៊ីកំពុងមានសន្ទុះខ្លាំងក្លារុលទៅក្បែររដ្ឋធានីគៀវ របស់អ៊ុយក្រែន អ្នកជំនាញ​ខាង​សង្គ្រាម​ក្នុង​ទីក្រុង​ បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​ថា តើវានឹងមានរយៈពេលវែងឬទេ?

លោក ចន ស្ពេនស័រ អ្នកជំនាញខាងសង្គ្រាមទីក្រុង មកពីស្ថាប័នសង្គ្រាមសម័យថ្មី (Modern War Institute) បានអធិប្បាយពី Twitter ថា ប្រសិនបើរុស្ស៊ីវាយចូលដល់ទីក្រុងគៀវ តើវានឹងកើតអ្វីឡើង? គាត់បានបង្ហាញទស្សនៈថា ៖

-គោលដៅរបស់រុស្ស៊ី គឺការចល័តទ័ពរុលទៅមុខឲ្យបានលឿនបំផុត ដើម្បីឡោមព័ទ្ធបិទទីក្រុងគៀវ ដូច្នេះអ៊ុយក្រែនត្រូវ​តែបង្កើតរបាំងមួយ បិទផ្លូវ ឬស្ពានសំខាន់ៗដែលរថយន្តរុស្ស៊ីហៀបនឹងទៅដល់ ដោយការទប់ស្កាត់ជាមួយនឹងវត្ថុដ៏ធំបំផុត ធ្ងន់បំផុត និងតឹងមាំបំផុត ដូចជា ឡានក្រុង ឡានដឹកទំនិញ រ៉ឺម៉ក ឡាន ឬថ្មធំៗ ។

-«វាដល់ពេលដែលត្រូវប្រែក្លាយទីក្រុងគៀវ ទៅជាបន្ទាយ គ្រប់ច្រកល្ហក គ្រប់អគារទាំងអស់ ដែលនឹងពិបាកក្នុងការចល័តទីរបស់កងទ័ពរុស្ស៊ី» លោក ស្ពេនស័រ និយាយ។

-ក្នុងការធ្វើសង្គ្រាមក្នុងទីក្រុង ជាទូទៅខាងម្ចាស់ផ្ទះនឹងមានប្រៀប ដោយសារទីក្រុងពេញទៅដោយសំណង់អគារ ដែលពិបាកលុកលុយ ធ្វើឲ្យការវាយប្រហារមានការលំបាកខ្លាំង ។ ក្រៅពីនេះម្ចាស់ទីក្រុងអាចសំលឹងមើលអ្នកចូលលុយកលុយបានស្រួល ដោយសារអ្នកឈ្លានពានមានទីកំបាំងកណត់ ដោយធ្វើសង្រ្គាមនៅទីក្រុងនោះ អគារនេះនឹងបម្រើជាលេណដ្ឋាន ហើយក្រោមដីគឺជាជម្រក ។

-អ្វីដែលធ្វើការបានស្រួល បានល្អ គឺការបញ្ឈប់រថពាសដែក ហើយយោធាគឺជា «លួសបន្លា» ដែលអ្នកប្រើប្រាស់ Twitter ម្នាក់បានបង្ហោះរូបថតបញ្ជាក់ថា វាពិតជាចឹង ។

-លោក ស្ពេនស័រ បានណែនាំឲ្យប្រជាជនរស់ក្នុងទីក្រុងគៀវ បង្កើតវត្ថុរាំងស្កាត់នៅលើផ្លូវថ្នល់ ដោយប្រើរថយន្ត រថយន្តបឺស រថយន្តផ្ទុកទំនិញធំៗ ឈើ បេតុង ធុងសំរាម ជារបាំងរាងអក្សរ «S» ដើម្បីបន្ថយចលនារបស់ទាហានរុស្ស៊ី ។

-លោក​បាន​ណែនាំ​ឲ្យគេចវាង​ការ​វាយ​ប្រហារ​លើ​ទាហាន​រុស្ស៊ី​ពេល​ឈរ​នៅ​ចំហ តែឲ្យការវាយប្រហារតាមបង្អួច ខាងក្រោយរថយន្ត ឬនៅជ្រុងនៃអគារ ដោយបញ្ជាក់ថា ពេញមួយប្រវត្តិសាស្ត្រនៃសង្គ្រាមនៅទីក្រុង អ្នកលបបាញ់ ឬហៅថា ឆ្លបបាញ់ Sniper នឹងបានប្រៀបខ្លាំងបំផុតច្រើនបំផុត ៕

កងទ័ពរុស្ស៊ី

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម