តើលោក បៃដេន អញ្ជើញមេដឹកនាំអាស៊ានទាំង ១០ មាន មីង អងឡាយ ឬអត់?

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិីនា ឆ្នាំ2022 ម៉ោង 1:39 នាទី ល្ងាច

នៅថ្ងៃទី ២៨-២៩ មីនា ២០២២ ខាងមុខនេះ សហរដ្ឋអាមេរិកម្ចាស់កិច្ចប្រជុំកំពូល នឹងអញ្ជើញមេដឹកនាំអាស៊ានទៅទីក្រុងវ័រស៊ីងតុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ាន និងដើម្បីប្រារព្ធខួប ៤៥ ឆ្នាំ ការស្ថាបនាសម្ព័ន្ធភាពជាផ្លូវការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ផងដែរ ។

តើមេដឹកនាំអាស៊ានទាំង ១០ លោក បៃដេន អញ្ជើញមេដឹកនាំភូមាមកឬអត់?

ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា រឿងអញ្ជើញមេដឹកនាំភូមា រដ្ឋាភិបាលក្រុងវ័រស៊ីងតុន នឹងអញ្ជើញ «តំណាងដែលមិនមែនមកពីភាគីនយោបាយ» ឲ្យចូលរួមជំនួសរដ្ឋាភិបាលយោធាភូមាក្នុងកិច្ចប្រជុំកំពូលនោះ ប៉ុន្តែ​មិនទាន់ដឹងច្បាស់ថា ជានរណា ។

វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក គឺស្របនឹងជំហររបស់អាស៊ាន ដែលបានកើតឡើងតាំងពីប៊្រុយណេធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំមុន បន្តរហូតដល់ប្រទេសកម្ពុជា ដែលបានធ្វើជាប្រធានប្តូរវេននៅឆ្នាំនេះ ពោល​គឺ​គ្មាន​តំណាង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ចូលរួម​ទេ ដោយឆ្នាំមុន រដ្ឋាភិបាលប្រ៊ុយណេបានអញ្ជើញលោក សាន អា (Shan A) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមជា «តំណាង​ដែល​មិន​មែន​មក​ពី​គណបក្ស​នយោបាយ» ប៉ុន្តែ​នៅ​ទី​បំផុត គ្មាន​តំណាង​មក​ពី​មីយ៉ាន់ម៉ា​បាន​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ដដែល ។

រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​អះអាង​ដូច្នេះថា​ ការណ៍នេះអាចប៉ះពាល់ដល់មុខមាត់ និងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា ដោយសារប្រទេសម្ចាស់ផ្ទះរំលោភធម្មនុញ្ញអាស៊ាន និងគោលការណ៍មូលដ្ឋានពាក់ព័ន្ធ ដោយមិនអញ្ជើញឧត្តមសេនីយ៍ មីន អងឡាយ (Min Aung Hlaing) ដោយផ្ទាល់ ៕

រូបភាពរបស់ GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម