អ្នកជំនួញរុស្ស៊ី ប្រកាសផ្តល់រង្វាន់ «ក្បាលលោក ពូទីន ១ លានដុល្លារ»

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី04 ខែមិីនា ឆ្នាំ2022 ម៉ោង 12:54 នាទី ល្ងាច

 

ប្រភព: yahoo news ដោយលោក សូរ្យរិទ្ធ៖

អ្នកជំនួញរុស្ស៊ីម្នាក់បានសន្យាផ្តល់ប្រាក់ចំនួន ១ លានដុល្លារ សម្រាប់ជា «តម្លៃក្បាល» របស់ប្រធានាធិបតី ពូទីន ព្រមទាំងអំពាវនាវឱ្យទាហានរុស្ស៊ី បែរកាំភ្លើងនាំខ្លួនលោក ពូទីន មកទៅកាន់យុត្តិធម៌ ។

លោក អាឡិច កូណានីឃីន ( Alex Konanykhin) គឺជាពាណិជ្ជករ និងជាអតីតធនាគារិក បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម LinkedIn មានខ្លឹមសារថា «បេសកកម្មសីលធម៌» ដែលគាត់ត្រូវតែធ្វើអ្វីមួយដើម្បីជួយអ៊ុយក្រែន ដែលត្រូវទាហានរុស្ស៊ីលុកលុយចូលអ៊ុយក្រែន ។

គាត់អះអាងថា ១ លានដុល្លារនឹងត្រូវបានផ្តល់ជារង្វាន់សម្រាប់អ្នកណាក៏ដោយ ដែលអាចចាប់លោក ពូទីន «ចាប់ទាំងរស់» ឬ «ចាប់ទាំងស្លាប់» ។ គាត់សង្ឃឹមថា «ការលើកទឹកចិត្ត» នេះនឹងនាំទៅដល់ការឃុំខ្លួនលោក ពូទីន និងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។ «ខ្ញុំសន្យាថានឹងផ្តល់ប្រាក់ចំនួន ១ លានដុល្លារដល់ទាហានដែលរក្សាកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ពួកគេ ហើយចាប់លោក ពូទីន ដែលជាឧក្រិដ្ឋជនសង្គ្រាមនៅក្រោមច្បាប់រុស្ស៊ី និងអន្តរជាតិ» ។

«ពូទីន មិនមែនជាប្រធានាធិបតីរុស្ស៊ីទេ ដោយសារតែគាត់បានឡើងកាន់អំណាចនៅក្នុងប្រតិបត្តិការពិសេសមួយដើម្បីបំផ្ទុះផ្ទះល្វែងក្នុងប្រទេសរុស្ស៊ី បន្ទាប់មក វារំលោភរដ្ឋធម្មនុញ្ញ ដោយបំផ្លាញការបោះឆ្នោតដោយសេរីនិង​កម្ចាត់​សត្រូវ​នៃ​ការ​មិន​ចុះ​សម្រុង​»។

«ក្នុងនាមជាពលរដ្ឋរុស្សីដែលមានដើមកំណើតពីរុស្សី ខ្ញុំគិតថាវាជាបេសកកម្មសីលធម៌របស់ខ្ញុំ ក្នុងការជួយរំដោះរុស្ស៊ីពីពួកណាស៊ី… ខ្ញុំ​នឹង​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ក្លាហាន​របស់​ប្រជាជន​អ៊ុយក្រែន​ដើម្បី​ក្រោកឈរ​ប្រឆាំង​នឹង​ក្រុម​ចោរ​របស់​ពូទីន» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម