IMF ព្រមាន ពិភពលោកនឹងជួបមហន្តរាយសេដ្ឋកិច្ចធំ ប្រសិនសង្គ្រាមអូសបន្លាយ

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី06 ខែមិីនា ឆ្នាំ2022 ម៉ោង 7:27 នាទី ល្ងាច

ប្រភព matichon ដោយ សូរ្យរិទ្ធ៖

មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ៥ មីនា ២០២២ ថា ផលប៉ះពាល់សេដ្ឋកិច្ចពិភព​លោក ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងកាន់តែមហន្តរាយខ្លាំងឡើងៗ ប្រសិនបើសង្គ្រាមនៅតែអូសបន្លាយ ។

IMF និយាយថា តម្លៃថាមពល និងទំនិញឿបភោគ បរិភោគ បានហក់ឡើងខ្ពស់ ដោយតម្លៃប្រេងឥឡូវនេះថ្លៃជិត ១២០ ដុល្លារក្នុងមួយបារ៉ែល នោះត្រូវបានផ្សំជាមួយនឹងអតិផរណាខ្ពស់ ដែលពិភពលោកកំពុងជួបប្រទះនៅពេលនេះ ក្នុងពេលកំពុងស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ។

IMF បាន​និយាយ​បន្ថែម​ទៀត​ថា ​នៅ​អ៊ុយក្រែន​ការ​ខូច​ខាត​សេដ្ឋកិច្ច​គឺ​ធំ​សម្បើម​រួច​ទៅ​ហើយ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានបិទ ខូចឬបំផ្លាញ អ៊ុយក្រែន​នឹង​ប្រឈម​នឹង​ការ​ចំណាយ​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ​​ឡើង​វិញ​។

IMF បញ្ជាក់​ដូច្នេះ ជំនួយហិរញ្ញវត្ថុបន្ទាន់ដែលស្នើដោយអ៊ុយក្រែន ត្រូវបានគេរាយការណ៍នៅថ្ងៃទី ២៥ ខែកុម្ភៈថាកន្លងទៅ មាន ១.៤០០ លានដុល្លារ សំណើនេះនឹងត្រូវបានពិនិត្យដោយក្រុមប្រឹក្សាភិបាលរបស់ IMF នៅដើមសប្តាហ៍ក្រោយ។

ទណ្ឌកម្ម​លើ​រុស្ស៊ី​ក៏​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ទីផ្សារ​ហិរញ្ញវត្ថុ ហើយក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសផ្សេងទៀតផងដែរ ដោយតម្លៃទ្រព្យសសម្បត្តិ និងអត្រាប្តូរប្រាក់រូប្លរបស់រុស្ស៊ីធ្លាក់ចុះយ៉ាងលឿន ពីផលប៉ះពាល់នៃទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក គឺលឿនជាងការរំពឹងទុក ។

IMF ​ក៏បាន​ព្រមាន​​ដែរថា កង្វះខាត និងការរំខានការផ្គត់ផ្គង់អាចធ្ងន់ធ្ងរ ជាពិសេសសម្រាប់ប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយអ៊ុយក្រែន និងរុស្ស៊ី ទាំងនេះប្រទេសម៉ុលដូវ៉ា បានស្នើសុំឱ្យកម្មវិធីជំនួយរបស់ IMF ដែលមានស្រាប់ត្រូវបានបំពេញបន្ថែម និងកែសម្រួលដើម្បីជួយរ៉ាប់រងការចំណាយដែលកើតឡើងក្នុងវិបត្តិបច្ចុប្បន្ន។

ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន យោងតាមអង្គការសហប្រជាជាតិ ប្រជាជនជិត ១,៤ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងដែលរួមមានម៉ុលដាវី ប៉ូឡូញ ជាដើម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម