អាមេរិកជះលុយច្រើនមហាសាល ទៅជួយអ៊ុយក្រែនជាបន្ទាន់

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី11 ខែមិីនា ឆ្នាំ2022 ម៉ោង 3:05 នាទី ល្ងាច

រូបភាព Al Drago-Pool/Getty mages

 

អត្ថបទ សាវុឌ្ឍ៖

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានយល់ស្របនឹងពង្រាងច្បាប់អនុម័តថវិកាបន្ទាន់ចំនួន ១៣.៦០០ លានដុល្លារ យកទៅ​ជួយប្រទេសអ៊ុយក្រែន ក្នុងការស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ ។

លោក សាក់ ស៊ូមើរ (Schumer)សមាជិកព្រឹទ្ធសភា នៃគណបក្ស Democrate (គណបក្សប្រជាធិបតេយ្យ) ពីរដ្ឋ​ញូវយក​មានប្រសាសន៍ថាៈ «យើងនឹងមិនបំពានលើការសន្យារបស់យើងក្នុងការគាំទ្រអ៊ុយក្រែននោះទេ នៅពេលដែលពួកគេប្រយុទ្ធដើម្បីជីវិតរបស់ពួកគេប្រឆាំងនឹងបិសាច Vladimir Putin ជាមួយនឹងប្រាក់ជិត ១៤ ពាន់លានដុល្លារនៅក្នុងជំនួយសង្គ្រោះបន្ទាន់នេះ ។ លោក ស៊ូមើរ បាននិយាយថា សភានឹងអនុម័តច្រើនជាងពីរដង នូវអ្វីដែលរដ្ឋាភិបាលបានស្នើសុំដំបូង» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម