គណបក្សប្រឆាំងកូរ៉េខាងត្បូង ឈ្នះការបោះឆ្នោតប្រធានាធិបតី

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី11 ខែមិីនា ឆ្នាំ2022 ម៉ោង 3:26 នាទី ល្ងាច

បេក្ខជន​បក្ស​ប្រឆាំង​នៃកូរ៉េ​ខាង​ត្បូង​អភិរក្សនិយម បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ទី ៩ ខែមីនា ដែលលោក យ៉ុន សុកយ៉ុល (Yoon Seok Yeol) បានយកឈ្នះគូប្រជែងលោក អ៊ី ចេមយ៉ុង នៃបក្សកាន់អំណាចមិនដល់ ១% ផង ។ មេដឹកនាំថ្មីរបស់កូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរមុខមាត់នៃអនាគតនយោបាយរបស់ប្រទេសរបស់ខ្លួន ។

AFP និង Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី ១០ ខែមីនា ឆ្នាំ ២០២២ ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូងបានប្រកាសលទ្ធផល ដោយលោក យ៉ុន អាយុ ៦១ ឆ្នាំ អតីតអគ្គមេធាវី ដែលជាបេក្ខជនមកពីគណបក្សអំណាចប្រជាជន ជាគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង ជាមួយនឹងគំនិតអភិរក្សនិយម ទទួលបាន ៤៨,៥៦% នៃសម្លេងឆ្នោត កាត់បានជម្នះលើ អ៊ី ចេមយ៉ុង មកពីគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចរបស់ប្រធានាធិបតី មូ ជេអ៊ីន ទទួលបានសំឡេងគាំទ្រ ៤៧,៨៣% ឬខុសគ្នាត្រឹមតែ 0.73% ប៉ុណ្ណោះ។

លោកក៏បានសន្យាថានឹងបង្រ្កាបការស៊ីសំណូក លើកកម្ពស់យុត្តិធម៌ និងបង្កើតឱកាសសេដ្ឋកិច្ចស្មើៗគ្នាបន្ថែមទៀតសម្រាប់មនុស្សគ្រប់រូប និងប្ដេជ្ញាថានឹងធ្វើការជាមួយគណបក្សនយោបាយប្រឆាំង ដើម្បីព្យាបាលនយោបាយ និងលើកកម្ពស់ការរួបរួម ៕

ដោយ ម៉ារ៉ា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម