គ្រួសារទាហានរុស្ស៊ី​សួរ «ខ្ញុំត្រូវទៅគោះទ្វារផ្ទះនរណា ដើម្បីបានកូនប្រុសរបស់ខ្ញុំត្រឡប់មកផ្ទះវិញ?!?»

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី14 ខែមិីនា ឆ្នាំ2022 ម៉ោង 8:31 នាទី ល្ងាច

 

 អត្ថបទ សូរ្យរិទ្ធ៖

ប្រធានាធិបតីរុស្ស៊ី​ ពូទីន បានឆ្លើយទៅកាន់គ្រួសារទាហានដែលត្រូវបញ្ជូនទៅសមរភូមិអ៊ុយក្រែនថា «ខ្ញុំដឹងថា ទំហំទុក្ខកង្វល់របស់អ្នករាល់គ្នាធំប៉ុនណា, គាត់ព្យាយាមឲ្យមានជំនឿជឿជាក់ទៅលើ អ្នកម្តាយ លោកឪពុក ជីដូន ជីតា បងស្រីប្អូនស្រី សង្សារ របស់ទាហានទាំងនោះ» ។ ពួកគាត់ទាំងនោះ បានប្រាប់កាសែត BBC ថា ពួកគាត់មានកង្វល់ធំធេង ដល់មនុស្សជាទីស្រឡាញ់របស់គាត់ ព្រោះពួកគេទាំងនោះមិនដឹងថា ត្រូវបញ្ជាឲ្យទៅធ្វើអ្វី!!!

លោកយាយ ម៉ារីណា មិនបានទទួលដំណឹងពីចៅស្រីអស់រយៈពេលជាងមួយសប្តាហ៍មកហើយ តែបានដំណឹង ថា ចៅនៅព្រំដែនបេឡារុស និងរុស្ស៊ី ហើយ​ជិត​ដល់​ពេលត្រឡប់​ទៅ​ផ្ទះ​វិញហើយ ប៉ុន្តែ​ក្រោយ​មកគ្មាន​ដំណឹង​អ្វី​ឡើយ ។

ចៅស្រីរបស់ម៉ារីណាឈ្មោះ នីគីតា ដើមឡើយជាទាហានកេណ្ឌ តាមច្បាប់រុស្ស៊ីដែលតម្រូវឱ្យបុរសជនជាតិរុស្សីដែលមានអាយុពី ១៨-២៧ ឆ្នាំចូលបម្រើក្នុងជួរកងទ័ពរយៈពេលមួយឆ្នាំ លើក​លែង​តែជាប់សិក្សា​ ឬ​ការ​មើល​ថែ​កុមារ​តូចៗ ។

នីគីតា បានក្លាយជាអ្នកបើកបរក្នុងកងវរសេនាធំថ្មើរជើង ប៉ុន្តែ​ប្រាក់​ចំណូល​របស់​គាត់​មិន​គ្រប់​គ្រាន់​ដើម្បី​រស់​នៅ​បាន​ស្រួល​នោះ​ទេ ប្រាក់ខែបាន ១៨.០០០ រូប្លិ៍ ស្មើ ១៦០ ដុល្លារអាមេរិក ឬស្មើប្រាក់ខ្មែរ ៦៤០.០០០ រៀល  គាត់​បាន​ប្រាប់​ជីដូនថា ​ត្រូវ​ចំណាយ​ទាំង​ឯកសណ្ឋាន​យោធា និង​សាំង​ គាត់ទទួលបានកន្លែងស្នាក់នៅដោយឥតគិតថ្លៃនៅក្នុងបន្ទាយយោធា ប៉ុន្តែវាមិនអាចទ្រាំទ្រនឹងអាកាសធាតុត្រជាក់ខ្លាំងបានទេ ដោយសារតែគ្មានកម្តៅ ឬទឹកក្តៅនៅក្នុងបន្ទាយ ។

នៅពាក់កណ្តាលខែកុម្ភៈ នីគីតា បានប្រាប់ជីដូនរបស់គាត់ថា នាងនឹងទៅព្រំដែនអ៊ុយក្រែន-បេឡារុសដើម្បី «ការពារព្រំដែន» ហើយប្រាប់ថា ពួកគេនឹងត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ ។

វាហាក់បីដូចជាយុវជនទាំងនេះ ទាំងទាហានកេណ្ឌ និងទាហានអាជីព យល់ថាពួកគេគ្រាន់តែទៅហាត់សមប៉ុនណោះ នឹងមិនធ្វើសង្រ្គាមទេ ។

ប៉ុន្តែរុស្ស៊ីបានអនុម័តច្បាប់ថ្មីកាលពីសប្តាហ៍មុន បានគំរាមថា នរណាម្នាក់ដែលជឿថាកំពុងព្យាយាមផ្សព្វផ្សាយអ្វីដែលរដ្ឋាភិបាលចាត់ទុកថា «ក្លែងក្លាយ» អំពីប្រតិបត្តិការទ័ពព្រៃរុស្ស៊ីនៅអ៊ុយក្រែននឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ ១៥ ឆ្នាំ។ សាធារណជនរុស្ស៊ីបានស្រូបយកការឃោសនាយ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ស្តីពីបញ្ហាប្រឆាំងនឹងអ៊ុយក្រែន ។

ក្នុងចំណោមយុទ្ធជនដែលបានចេញទៅប្រតិបត្តិការ គឺសុទ្ធតែត្រូវបានគ្រួសារសួររក សួរដើម្បីចង់ដឹងសុខទុក្ខ  ។ កាសែតវ័រស៊ីងតុន ផុស, បណ្តាញផ្សព្វផ្សាយរបស់អ៊ុយក្រែន រួមទាំងផេកហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃផង បានរាយការណ៍ពីរូបភាពគ្រួសារទាហានរុស្ស៊ី ចង់ដឹងពីសុខទុក្ខ កូន ចៅ ក្មួយ បងប្អូន ដោយមានអមខ្លឹមសារថា «សូមអ្នកម្តាយ និងញាតិ មកប្រមូលសាកសពកូនរបស់ខ្លួនត្រឡប់ទៅផ្ទះវិញទៅ»... «យើងជនជាតិអ៊ុយក្រែន ធ្វើ​ផ្ទុយ​ពី​អ្នក​ប្រកាន់​របប​ហ្វាស៊ីស​របស់​ ពូទីន យើង​នឹង​មិន​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ម្តាយ និង​កូនរបស់អ្នក ដែល​ពួក​គេ​ចាប់​ខ្លួនមក​នោះ​ទេ»។

នារីម្នាក់បានប្រាប់ BBC ថា ការសន្ទនារវាងនាង និងគូដណ្តឹងជាយោធា បានបង្ហាញអារម្មណ៍ថា គាត់មានការសង្ស័យចំពោះសុន្ទរកថារបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែនថា ដើម្បី «រំដោះប្រជាជនរបស់ខ្លួន»។

នៅពេលដែលនាងសួរ «សុខសប្បាយទេ?» គាត់ឆ្លើយយ៉ាងសាមញ្ញថា «ទេ ខ្ញុំកំពុងទៅធ្វើសង្គ្រាម» ។ ទីបំផុត កាលពីសប្តាហ៍មុន រុស្ស៊ីបានបញ្ចេញចំនួនទាហានស្លាប់ គិតត្រឹមថ្ងៃទី ៣ ខែមីនា មាន ៤៩៨ នាក់ និង ១.៥៩៧ នាក់រងរបួស ប៉ុន្តែអ៊ុយក្រែនថា ទាហានរុស្ស៊ីស្លាប់ជាង ១១.០០០ នាក់ ប៉ុន្តែចំនួននោះមិនអាចផ្ទៀងផ្ទាត់បានទេ ៕

នេះហើយ រសជាតិសង្គ្រាម! តើបានផ្លែផ្កាអ្វី ក្រៅពីឈាមដាបធរណី និងទឹកភ្នែកគ្រួសារហូរជោកជាំលាយព្រិល រួមទាំងការវិនាសព្រាត់ប្រាសរកទីបំផុតគ្មាន ។ ហេតុដូច្នេះហើយ តើអ្នកដឹងទេ មេដឹកនាំប្រទេសកម្ពុជារបស់ខ្ញុំ ប្រឹងស្រែក​ក្តែងៗរាល់ថ្ងៃថា ការពារឲ្យបាននូវ «សន្តិភាព» សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់! កម្ពុជាធ្លាប់មានសង្គ្រាមស៊ីវិលមិនចេះឈប់, មានបុរសម្នាក់ដែលជាស្ថាបនិក«សន្តិភាព» បាននាំមកជូនមាតុប្រទេសនិងប្រជាជនខ្មែររបស់ខ្ញុំ រស់នៅបានសុខុដុមរមនា រហូតមកដល់សព្វថ្ងៃ នោះគឺ បុរស ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «នឹកដល់«សន្តិភាព គឺនឹកដល់ឈ្មោះគាត់នេះ!» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម