ប្រជាជនមីយ៉ាន់ម៉ារស់ក្នុងទីក្រុងយ៉ាំងហ្គោន វេទនា គ្មានទឹក គ្មានចរន្តអគ្គិសនី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី15 ខែមិីនា ឆ្នាំ2022 ម៉ោង 6:53 នាទី ល្ងាច

ដោយ សូរ្យសែង៖

ប្រជាជនមីយ៉ាន់ម៉ានៅក្នុងទីក្រុងយ៉ាំងហ្គោន បានតម្រង់ជួរជាជួរយ៉ាងវែងជាមួយនឹងធុងទឹក ដើម្បីរង់ចាំការបែងចែកទឹក កាលពីថ្ងៃចន្ទ ទី ១៤ ខណៈដែលការដាច់ចរន្តអគ្គីសនីបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីរដ្ឋប្រហារកាលពីឆ្នាំមុន ។

កាលពីសប្ដាហ៍​មុន រដ្ឋាភិបាលបានប្រកាសថា ការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសនេះនឹងត្រូវកាត់បន្ថយរយៈពេលប្រាំពីរថ្ងៃទៀត ដោយចោទទៅលើការតម្លើងថ្លៃឧស្ម័នខ្ពស់ និងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធដោយក្រុមប្រឆាំង ។ អគ្គិសនីបានដាច់ជាញឹកញាប់ ធ្វើឲ្យផ្ទះប្រជាជន និងអ្នកធុរកិច្ចផ្សេងៗក្នុងទីក្រុងយ៉ាំងហ្គោនស្ថិតក្នុងទីងងឹត ហើយការចែកចាយប្រព័ន្ធទឹកក៏ទៅមិនដល់ ។

ការដាច់ចរន្តអគ្គិសនីជារឿងធម្មតាក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារគម្រោងចែកចាយអគ្គិសនីចាស់ហួសសម័យ ហើយជារឿយៗតម្រូវការគឺខ្ពស់ជាងការផ្គត់ផ្គង់ក្នុងកំឡុងរដូវក្តៅ ។

«ចាប់តាំងពីដើមខែមីនា ប្រជាជនបានអំពាវនាវ និងសុំឱ្យយើងផ្គត់ផ្គង់ទឹកពី ១៥០-២០០ខ្សែក្នុងមួយថ្ងៃ»។

«សព្វថ្ងៃនេះ យើងចែកចាយទឹកដល់ប្រជាពលរដ្ឋប្រមាណ ៣.០០០ គ្រួសារ ហើយការខ្វះខាតទឹក និងអគ្គិសនីជារឿយៗកើតឡើងក្នុងរដូវក្តៅ ប៉ុន្តែ​ឆ្នាំ​នេះ​អាក្រក់​ណាស់» មន្ត្រីនិយាយ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម