រុស្ស៊ីដោះលែងអភិបាលក្រុងអ៊ុយក្រែន បន្ទាប់ពីចាប់ខ្លួន ៥ ថ្ងៃ តែប្តូរទាហានរុស្ស៊ី ៩ នាក់មកវិញ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី18 ខែមិីនា ឆ្នាំ2022 ម៉ោង 7:35 នាទី ល្ងាច

ចៅហ្វាយក្រុងមេលីតូប៉ូល(Melitopol)  លោក អ៊ីវ៉ាន ហ្វេដូរ៉ូវ របស់អ៊ុយក្រែន ដែលត្រូវកម្លាំងរុស្ស៊ីចាប់នាំខ្លួនអស់រយៈពេល ៥ ថ្ងៃ ត្រូវបានដោះលែងលែងមកវិញហើយ ដោយប្តូរជាថ្នូរជាមួយទាហានរុស្ស៊ី ៩ នាក់ ។

ទីក្រុងមេលីតូប៉ូល ត្រូវកងកម្លាំងរុស្ស៊ីដណ្តើមបានតាំងពីថ្ងៃដំបូង ហើយបាននាំរូបលោក ហ្វេដូរ៉ូសកាលពីថ្ងៃទី ១១ ខែមីនា ។ ប្រធានាធិបតីអ៊ុយក្រែនលោក សេលេនស្គី បានបញ្ចេញវីដេអូឃ្លីបដែលគាត់និយាយជាមួយ ហ្វដូរ៉ូវ តាមទូរស័ព្ទថា អរគុណសម្រាប់ការជួយ ហើយ​បាន​និយាយ​ថា វា​ត្រូវ​ចំណាយ​ពេល ២ ទៅ ៣ ថ្ងៃ​ដើម្បី​ឲ្យ​ការ​ឈឺ​ចាប់​ជា​សះស្បើយ។ វាពិតជារីករាយក្នុងការនិយាយជាមួយ ការចាប់ពង្រត់កងកម្លាំងរុស្ស៊ីបានព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យគាំទ្រ ប៉ុន្តែលោក ហ្វេដូរ៉ូវ មិនព្រមចុះចាញ់ឡើយ ។

នៅមានទៀត ដែលកងកម្លាំងរុស្ស៊ីនាំខ្លួន ៣ នាក់ផ្សេងទៀត គឺលោក យ៉េមេន ម៉ាដវេយ៉េវ ចៅហ្វាក្រុង នីប្រូរ៉ុដនេ និង លោក អូលេសាន់ដឺ យ៉ាខូវ ចៅហ្វាក្រុង ស្កាដូវ ជាមួយលោក យូរិ ប៉ាយុក ចៅហ្វាយរងក្រុងស្កាដូវ ៕

ខ្លឹមសារ :js100.com

រូបភាព :@nexta_tvhttps://www.sanook.com/news/8533858/

ដោយ អោម សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម