ប្រេសិតពិសេស ប្រាក់ សុខុន ជួបឧត្តមសេនីយ៍ មីន អងឡាយ

នយោបាយថ្ងៃអង្គារ៍ ទី22 ខែមិីនា ឆ្នាំ2022 ម៉ោង 12:51 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ាន គឺ ឯកឧត្តម ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងបានជួបជាមួយឧត្តមសេនីយ៍ មីន អងឡាយ (Min Aung Hlaing) តែខាងក្រុមសកម្មជនប្រឆាំងនិយាយថា «គួរឱ្យអាម៉ាស់» ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងណៃពិដោ ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ទី​២២ មីនាថា ក្រសួង​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ មីន អងឡាយ អគ្គមេបញ្ជាការជាន់ខ្ពស់​នៃ​កងកម្លាំងប្រដាប់អាវុធ និងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា បានទទួលស្វាគមន៍ ឯកឧត្តម ប្រាក់ សុខុន និងលោក លីម ចុកហយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន នៅវិមានទីក្រុងណៃពិដោ កាលពីថ្ងៃ ​ច័ន្ទ ទី ២១ មីនា ។

ប្រមុខ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងការអនុវត្ត «ការឯកភាពទាំង ៥ ចំណុច» របស់អាស៊ាន ទោះជាយ៉ាងណាក៏ដោយ ដំណើរការសន្តិភាពត្រូវតែផ្អែកលើគោលការណ៍នៃការ «ដឹកនាំដោយប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះ» ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបាន​ថ្លែង​ថា ឯកឧត្តម ប្រាក់ សុខុន បាន​ពិភាក្សា​ជាមួយ​ឧត្តមសេនីយ៍ មីន អងឡាយ លើ​បញ្ហា​ទាក់ទង​នឹង «ស្ថានការណ៍នៃការតវ៉ា និងអំពើហិង្សា ដែល​ជា​លទ្ធផល​នៃ​ការ​មិន​ចុះ​សម្រុង​ផ្នែក​នយោបាយ» និង​ការ​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​មីយ៉ាន់ម៉ា ។

គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ប្រាក់ សុខុន ទៅកាន់​ទីក្រុង​ណៃពិដោ គឺ​ដើម្បី​ស្វែងរកច្រកចេញក្នុងការចរចារវាង «ភាគី​ពាក់ព័ន្ធ​ទាំងអស់»។

ខណៈពេលដែលរបាយការណ៍ជាច្រើននិយាយថា ឯកឧត្តម ប្រាក់ សុខុន និងលោក គីម ចុកហយ បានជួបជាមួយតំណាងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ប៉ុន្តែគេមិនច្បាស់ថាជានរណានៅឡើយ ។ ខាងសម្ព័ន្ធភាពនៃបណ្តាញអង្គការសង្គមឯករាជ្យចំនួន ៣៦ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាស៊ានទៅកាន់ទីក្រុងណៃពិដោថា «អាម៉ាស់» ដោយសារពួកគេទាំងពីរ «បានគាំទ្រ» របបយោធា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម